Lenovo​ ​បង្អួតរាង​កុំព្យូទ័រ​យួរដៃ​បត់​ជា2​ ​បាន​ ​ដំបូង​គេ​បង្អស់​

​កុំព្យូទ័រ​យួរដៃ​អាច​បត់​ខ្លួន​ជា​ពីរ​បាន​នេះ​ ​មាន​កម្រាស់​ប៉ុន​សៀវភៅសរសេរ​(​មាន​ប៊ិច​ភ្ជាប់​មក​ជាមួយ​ ​ឬហៅ​ថា​ ​Digital​ ​book​)​ ​វា​មិន​ដូច​ ​iPad​ ​ឬដូច​ទូរស័ព្ទ​ទេ​ ​ក៏ប៉ុន្តែ​វា​ស្រដៀងនឹង​ ​Surface​ ​របស់​ ​Microsoft​។​

​បន្ទាប់ពី​មាន​វត្តមាន​របស់​ទូរស័ព្ទ​បត់​អេក្រង់​(​Foldable​ ​Phone​)​ ​ដែល​ចេញ​ផលិត​ដោយក្រុម​ហ៊ុន​ផលិត​ទូរស័ព្ទ​ជាច្រើន​ដូចជា​ ​Samsung​,​ ​Huawei​,​ ​និង​ ​TCJ​ ​នោះ​ ​ពេលនេះ​ដល់វេន​ក្រុមហ៊ុន​ ​Lenovo​ ​បញ្ចេញរូបរាង​កុំព្យូទ័រ​យួរដៃ​ដែល​អាច​បត់​ខ្លួន​ជា​ពីរ​បាន​(​Foldable​ ​Laptop​)​ ​ដំបូង​គេ​ក្នុង​ពិភពលោក​ម្ដង​ហើយ​។​

​កុំព្យូទ័រ​ ​Foldable​ ​ThinkPad​ ​X1​ ​នេះ​ជា​ប្រភេទ​ ​Prototype​ ​នៅឡើយ​ ​មិនទាន់​ចេញ​ផ្លូវការ​នោះ​ទេ​ ​(​តែ​ជំនាន់​បន្ទាប់​នឹង​មាន​ស៊ី​ម​ ​ដែល​អាច​ខល​ចេញ​-​ចូល​បាន​)​។​ ​ចំពោះ​ ​Specs​ ​គេ​បាន​ដឹង​ខ្លះ​ៗ​មក​ថា​ ​វា​បំពាក់​អេក្រង់​ ​13អ៊ិ​ញ​ ​ប្រើ​ ​CPU​ ​របស់​ ​Intel​ ​ចំណែក​ ​RAM​ ​គឺ​ ​3GB​ ​ឯ​ថ្ម​វិញ​ ​គេ​រំពឹង​ថា​ ​អាច​ប្រើ​បាន​ ​1ថ្ងៃ​ពេញ​។​ ​

​សម្រាប់​តម្លៃ​ ​និង​ថ្ងៃ​ចេញ​លក់​ ​មិនទាន់​មានការ​បង្ហើប​ឱ្យ​ដឹង​នៅឡើយ​ទេ​។​ ​ដូច្នេះ​សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​៕​

Advertisement