Apple​ ​បញ្ចេញ​ប៉ាតង់​គំរូ​ថ្មី​ ​បន្ទះ​អេក្រង់​កោង​អាច​បត់​បាន​ច្រើន​តង់​

មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ជាច្រើន​ ​កំពុង​ដាក់​គម្រោង​ផលិត​ស្មា​ត​ហ្វូ​នដែ​លមាន​អេក្រង់​អាច​បត់​បាន​។​ ​ឧទាហរណ៍​ដូចជា​ ​Samsung​ ​និង​ ​Huawei​ ​អាច​ធ្វើ​បាន​ហើយ​ ​ក៏ប៉ុន្តែ​បាន​ត្រឹមតែ​បត់​បាន​ ​នៅ​មិនទាន់​បាន​ទាំង​កោង​ផង​ ​និង​បត់​បាន​ផង​ក្នុង​ពេល​ដំណាលគ្នា​នៅឡើយ​ទេ​ ​តែ​ ​ស្រាប់តែ​ពេល​ថ្មី​ៗ​នេះ​ ​គេ​ប្រទះឃើញ​រូបភាព​ប៉ាតង់​ថ្មី​មួយ​ជាមួយ​បន្ទះ​អេក្រង់​ដែល​អាច​បត់​បាន​ ​ដែលគេ​ដឹង​ច្បាស់​ថា​ ​ជា​របស់​ ​Apple​។

បន្ទះ​អេក្រង់​គំរូ​នេះ​ ​មិនមែន​បត់​បានតែ​មួយ​តង់​ទេ​ ​និយាយទៅ​ ​គឺ​បត់​ម្តង​បាន​ ​2តង់​។​ ​ប្រការ​នេះ​ហើយដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ប្លែក​ជាងគេ​ជាង​ឯង​ទៅទៀត​។​

​ទោះជា​មិនទាន់​មានការ​បញ្ជាក់​ ​និង​បង្ហើប​ឱ្យ​ដឹង​ច្បាស់​ការណ៍​យ៉ាងណាក្ដី​ ​តែ​ព័ត៌មាន​លម្អិត​អំពី​បន្ទះ​អេក្រង់​បត់​បាន​ច្រើន​តង់​នេះ​ ​នឹង​កើត​នៅ​លើ​ ​iPhone​ ​ឬ​ ​iPad​ ​ជំនាន់​ថ្មី​ ​ឬ​អាច​ជា​ឧបករណ៍​អេឡិចត្រូនិក​ណាមួយ​មិនខាន​។​ ​

​ប៉ុន្តែ​មាន​អ្នកគាំទ្រ​ ​Apple​ ​មួយចំនួន​ ​បាន​លើកឡើង​ថា​ ​បើ​ពិតជា​ចេញ​បែបនេះ​មែន​ ​នោះ​វា​អាច​ជា​ទូរស័ព្ទ​កូនកាត់​ ​iPhone​ ​+​ ​iPad​ ​ហើយ​៕​

Advertisement