រដ្ឋាភិបាល​អូស្ត្រាលី​បដិសេធ​ប្រព័ន្ធ​ ​5G​ ​របស់​ ​Huawei​ ​និង​ ​ZTE​ ​

June 3, 2019​ ម៉ោង 9:49 am

​ក្រុមហ៊ុន​ ​Huawei​ ​បាន​ប្រកាសប្រាប់​ជា​សាធារណៈ​ថា​ ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ហាមឃាត់​ខ្លួន​ពុំ​ឱ្យ​ដាក់​ដំណើរការ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ ​5G​ ​ថ្វីបើ​ខ្លួន​ធ្លាប់​ត្រួសត្រាយ​ទីផ្សារ​បច្ចេកវិទ្យា​ ​Wireless​ ​នៅក្នុង​ប្រទេស​នេះ​អស់​រយៈពេល​ ​15ឆ្នាំ​ហើយ​ក្ដី​។​

ចំណែក​ក្រុមហ៊ុន​ ​ZTE​ ​ឯណោះ​វិញ​ ​ក៏​ត្រូវ​រដ្ឋាភិបាល​អូស្រ្តាលី​ព្រួយបារម្ភ​ពី​ផ្នែក​សន្តិសុខជាតិ​ដូចគ្នា​ដែរ​។​ ​យោង​តាម​ការ​បង្ហោះ​ផ្សាយ​លើ​ ​Twitter​ ​គូប្រជែង​របស់​ ​Apple​ ​និងSASMUNG​ ​មួយ​នេះ​បានឱ្យ​ដឹង​ថា​៖​ ​”​នេះ​ជា​ការ​ខកចិត្ត​ដ៏​ធំ​បំផុត​មួយ​សម្រាប់​អតិថិជន​របស់​យើង​”​។​

5G​ ​គឺជា​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ចល័ត​ជំនាន់​ថ្មី​ចុងក្រោយ​ដែល​អាច​ផ្ដល់​ល្បឿន​ ​Download​ ​និង​ ​Upload​ ​Speed​ ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ដែល​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​សកលលោក​កំពុង​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​ឱ្យ​បាន​មុន​ឆ្នាំ2020​ ​។​

​សម្រាប់​ ​Huawei​ ​គឺជា​គោលដៅ​ធំ​បំផុត​មួយ​ខាង​ផ្នែក​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ ​ក៏ដូចជា​ឈរ​លើ​ចំណាត់ថ្នាក់​ទី2​ ​ខាង​នាំចេញ​ស្មា​ត​ហ្វូ​ន​ ​បន្ទាប់ពី​ ​SAMSUNG​ ​និង​ឈរ​លើ​ ​Apple​។​

​សូម​បញ្ជាក់​ដែរ​ថា​ ​គណៈកម្មាធិការ​សន្តិសុខជាតិ​អង់គ្លេស​ ​ធ្លាប់​បាន​បញ្ជាក់​កាលពី​ខែកក្កដា​ឆ្នាំទៅ​ថា​ ​ឧបករណ៍​ទូរគមនាគមន៍​របស់​ ​Huawei​ ​ពុំ​បាន​ជះ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សន្តិសុខជាតិ​ឡើយ​ ​លើកលែងតែ​ក្រុមហ៊ុន​ ​ZTE​ ​ដែល​អាច​ផ្ដល់​ហានិភ័យ​ខ្ពស់​៕​