កុំព្យូទ័រ​ ​Apple​ ​ចេញ​ថ្មី​ ​តម្លៃ​ខ្ពស់កប់ពពក​ ​តែ​សមត្ថភាព​វិញ​ក៏​មិន​ទាស់ចិត្ត​ដែរ​

​ក្នុង​កម្មវិធី​ ​Apple​ ​បាន​ប្រាប់​ត្រឹមតែ​តម្លៃ​សម្រាប់​កុំព្យូទ័រ​ប្រភេទ​ ​Base​ ​ដោយ​មិន​ប្រាប់​តម្លៃ​សម្រាប់​ប្រភេទ​ផ្សេងទៀត​ឡើយ​។​ ​សម្រាប់​ប្រភេទ​ ​Base​ ​តម្លៃ​ ​5,999ដុល្លារ​ ​គឺ​មាន​បំពាក់​នូវ​ ​Processor​ ​8​-​Core​ ​Intel​ ​Xeon​ ​បំពាក់​ ​RAM​ ​ទំហំ​ ​32GB​ ​និង​អង្គ​ផ្ទុក​ ​SSD​ ​ទំហំ​ ​256GB​។​

​កុំព្យូទ័រ​ ​Mac​ ​Pro​ ​ស៊េរី​ថ្មី​ដែល​ជា​ប្រភេទ​ ​Modular​ ​(​ដោះដូរ​គ្រឿង​ផ្គុំ​ខាងក្នុង​បាន​)​ ​ត្រូវ​បាន​បង្ហាញមុខ​ជា​ផ្លូវការ​ក្នុង​កម្មវិធី​ ​WWDC​ ​ប្រចាំឆ្នាំ​ ​2019​ ​កាលពីយប់មិញ​នេះ​ ​ហើយ​មាន​លក្ខណ​សម្បត្តិ​កប់​ដល់​កំពូល​តែម្ដង​។​

​Apple​ ​ក៏​មាន​ផ្ដល់​ជម្រើស​ខ្ពស់​បំផុត​ផង​ដែរ​ ​ដូចជា​ ​៖​ ​Processor​ ​28​-​Core​ ​Intel​ ​Xeon​ ​តម្លៃ​អាច​ក្បែរ​ ​8,000ដុល្លារ​ ​RAM​ ​ទំហំ​ ​1.5TB​ ​តម្លៃ​ក្បែរ​ ​18,000ដុល្លារ​ ​អង្គ​ផ្ទុក​ ​SSD​ ​ទំហំ​ ​៤TB​ ​តម្លៃ​ប្រមាណ​ ​2,400ដុល្លារ​ ​GPU​ ​AMD​ ​Radeon​ ​Vega​ ​II​ ​ចំនួន2​ ​តម្លៃ​ប្រមាណ​ ​24,000ដុល្លារ​ ​កាត​បន្ថែមល្បឿន​ ​Afterburner​ ​ជំនួយ​ដល់​ការ​កាត់ត​វីដេអូ​ដែល​បង្កើត​ដោយ​ ​Apple​ ​ផ្ទាល់​ ​ដែលគេ​មិនទាន់​ដឹង​តម្លៃ​នៅឡើយ​។​ ​បូករួម​នឹង​អេក្រង់​ស៊េរី​ថ្មី​ ​Pro​ ​Display​ ​XDR​ ​ដែល​ ​Apple​ ​ទើប​ប្រកាស​ចេញ​ប្រើ​ ​មានតម្លៃ​ថ្លៃ​បំផុត​ ​7,000ដុល្លារ​ ​បើ​បន្ថែម​នូវ​ ​Option​ ​ចំនួន2​ ​ទៀត​។​ ​ដូច្នេះ​ ​បើ​តាម​ការ​ប៉ាន់ស្មាន​ទៅ​ ​Mac​ ​Pro​ ​ដែល​មាន​សមត្ថភាព​ខ្លាំង​ផុត​កំពូល​ ​នឹង​មានតម្លៃ​រហូតដល់​ខ្ទង់​ ​60,000ដុល្លារ​ឯណោះ​៕​

Advertisement