ក្រុមហ៊ុន​រថយន្ត​ ​Ford​ ​បង្ហាញ​សាច់ដុំ​ ​ត្រៀម​បង្កើត​រថយន្ត​អគ្គិសនី​ ​សម្រាប់​ថ្ងៃ​អនាគត​

June 10, 2019​ ម៉ោង 2:55 pm

​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ​ម៉ាក​ ​Ford​ ​បាន​ប្រកាស​អំពី​គម្រោង​នា​ថ្ងៃ​អនាគត​របស់​ខ្លួន​ ​ក្នុង​ការ​ប្រជែង​ទីផ្សារ​រថយន្ត​លំដាប់​ពិភពលោក​។​ ​ម៉ូដែល​រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់​ ​Ford​ ​គឺ​ ​F​-​150​។​ ​

​តាម​ការ​ឱ្យ​ដឹងពី​សារព័ត៌​មាន​ធំៗ​ដែល​បាន​ចុះផ្សាយ​ព្រោងព្រាត​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ​ក្រុមហ៊ុន​បាន​ចំណាយ​លុយ​ជាង​ ​500លាន​ដុល្លារ​អាមេរិក​រួច​ទៅ​ហើយ​ក្នុង​ការស្រាវជ្រាវ​ ​ដើម្បី​បំពាក់​បច្ចេកវិទ្យា​ទំនើប​ ​និង​ផ្ដល់​បទ​ពិសោធ​ដល់​អ្នកបើកបរ​លើ​ជំនាន់​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹកទំនិញ​(​Pickup​)​ ​របស់​ខ្លួន​។​ ​

​ក្រៅពី​នេះ​ ​ការ​បំពាក់​បច្ចេកវិទ្យា​ ​Hybrid​ ​(​រថយន្ត​ប្រភេទ​ពាក់កណ្ដាល​អគ្គិសនី​ ​ឬ​រថយន្ត​កូនកាត់​កម្លាំង​ម៉ាស៊ីន​សាំង​លាយ​ថាមពល​អគ្គិសនី​)​ ​ក៏​នឹង​មាន​លើ​រថ​យន្ត​ស្ព័រ​ ​Mustang​ ​GT​ ​(​អាច​ហៅ​បាន​ថា​ ​Mustang​ ​Hybrid​ ​GT​ ​2020​ ​)​ផង​ដែរ​។​ ​Ford​ ​ក៏បាន​ដាក់បញ្ចូល​ចង្វាក់​ផលិតកម្ម​រថយន្ត​ទាំង2​ ​ទៅ​ក្នុង​គោលនយោបាយ​ផលិត​រថយន្ត​ឆ្នាំ2020​ ​ថែមទៀត​ផង​។​

​សូម​បញ្ជាក់​ដែរ​ថា​ ​មកទល់​ពេលនេះ​មាន​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​បាន​សម្រុក​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ​ដឹកទំនិញ​បាន​(​Pickup​)​ ​ដែល​មាន​ដូចជា​ ​GM​ ​Motor​,​ ​Ford​,​ ​Tesla​,​ ​Rivian​ ​ជាដើម​៕​