ក្តៅ​ៗ​!​ ​ច្រឹង​ ​ពលរដ្ឋ​ ​ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​ ​Buriram​

​អតីត​កីឡាករ​ខ្សែបម្រើ​វ័យក្មេង​ ​ជម្រើសជាតិ​កម្ពុជា​ ​ច្រឹង​ ​ពលរដ្ឋ​ ​ត្រូវ​បាន​ក្លិប​បាល់ទាត់​នៃ​លី​ក​កំពូល​ថៃ​ ​Burriram​ ​ដែល​មាន​មូលដ្ឋាន​នៅ​អតីត​ទឺក​ដី​កម្ពុជា​ ​(​ខេត្ត​ប៊ុ​រី​រ៉ាំ​)​ ​បាន​ផ្តាច់​កុងត្រា​ជា​ផ្លូវការ​ហើយ​។

​ចំពោះ​មូលហេតុ​នៃ​ការ​ផ្តាច់​កុងត្រា​នេះ​ ​គឺ​ដោយសារតែ​កីឡាករ​កម្ពុជា​រូប​នេះ​មាន​បញ្ហា​របួស​យូរអង្វែង​ពេក​ ​ដែល​ធ្វើ​ឱ្យ​ខកខាន​ក្នុង​ការ​ជួយ​ក្រុម​ថៃ​មួយ​នេះ​ពេញ​កន្លះ​រដូវ​កាល​ ​ហើយ​ម្យ៉ាងវិញទៀត​ក្លិប​ថៃ​ខាងលើ​ក៏បាន​ចុះ​កុងត្រា​យក​កីឡាករ​វៀតណាម​ម្នាក់​ ​មក​ជំនួស​កៅអី​កូតា​កីឡាករ​អាស៊ាន​ ​របស់​ច្រឹង​ពលរដ្ឋ​បាត់​ទៅ​ហើយ​ទៀតផង​។​

ពលរដ្ឋ​ ​បាន​និយាយ​ដូច្នេះ​ថា​៖​ ​“​ខ្ញុំបាទ​ ​និង​ក្លិប​បាល់ទាត់​ ​BURIRAM​ ​UNITED​ ​បាន​ឈាន​ទៅដល់​ការចែក​ផ្លូវ​គ្នា​ហើយ​ ​ដោយសារតែ​បញ្ហា​ពេលនោះ​របួស​ខ្ញុំ​នៅ​មិនទាន់​ជាសះស្បើយ​ ​ស្រប​ពេល​ដែល​ក្លិប​ ​Buriram​ ​គេ​ចាប់ផ្ដើម​ប្រមូល​ផ្តុំ​ ​និង​ចាប់ផ្តើម​លី​ក​ប្រទេស​ថៃ​។​ ​ក្នុង​ពេល​បច្ចុប្បន្ន​ក៏​មាន​ក្លិប​មួយចំនួន​នៅ​ក្រៅប្រទេស​បាន​ទាក់ទង​ក្នុង​ការ​យក​ខ្ញុំ​ទៅ​ចូលរួម​ ​ប៉ុន្តែ​ខ្ញុំ​នឹង​ជម្រាប​ជូន​នៅពេល​ព័ត៌មាន​ច្បាស់​ការណ៍​”​៕​

Advertisement