កម្ពុជា​ ​ហក់​ឡើង​ ​4ចំណាត់ថ្នាក់​ ​ក្រោយ​ចប់​វគ្គ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ដំបូង​ ​ ​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក​ ​FIFA​ ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៃ​តារាង​ចំណាត់ថ្នាក់​ក្រុមជម្រើសជាតិ​បាល់ទាត់​ទូទាំង​ពិភពលោក​ ​ដោយ​ក្នុង​នោះ​ដែរ​កម្ពុជា​បាន​កើន​ចំនួន​ ​4ចំណាត់ថ្នាក់​ ​ពោល​គឺ​ពី​ចំណាត់ថ្នាក់​ ​173​ ​ឡើង​មក169​ ​ក្នុងចំណោម211​ ​ប្រទេស​ទូទាំង​ពិភពលោក​។​

​បើ​ប្រៀបធៀប​ជាមួយ​ក្រុម​ផ្សេងទៀត​នៅ​អាស៊ាន​ ​កម្ពុជា​ឈរ​លើ​ប្រទេស​ចំនួន3​ ​គឺ​ ​ឡាវ​ ​(​188​)​ ​ប្រ៊ុយណេ​ ​(​193​)​ ​ទីម័រខាងកើត​ ​(​200​)​។​ ​ចំំ​ណែ​ក​ក្រុម​អាស៊ាន​ដែល​ឈរ​លើ​កម្ពុជា​ ​រួមមាន​ ​វៀតណាម​ ​(​96​)​ ​ថៃ​ ​(​116​)​ ​ហ្វីលីពីន​ ​(​126​)​ ​មីយ៉ាន់ម៉ា​ ​(​138​)​ ​ម៉ាឡេស៊ី​ ​(​159​)​ ​សិង្ហបុរី​ ​(​162​)​៕

Advertisement