ក្រុម​ខ្លាំង​វៀតណាម​ ​បបួល​នីហ្សេរីយ៉ា​ ​ប្រកួត​មិត្តភាព​ ​មុន​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​ ​World​ ​Cup​ ​មកដល់​

​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​ ​បាន​អញ្ជើញ​ក្រុមជម្រើសជាតិ​នៃ​ប្រទេស​នីហ្សេរីយ៉ា​ ​មក​ប្រកួត​មិត្តភាព​ជាមួយនឹង​ក្រុមជម្រើសជាតិ​របស់​ខ្លួន​សម្រាប់​ត្រៀម​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ ​World​ ​Cup​ ​2022​។​

​ក្រុមជម្រើសជាតិ​វៀតណាម​ ​ពេលនេះ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខរៀង​ទី96​ ​ខណៈ​ជម្រើសជាតិ​នីហ្សេរីយ៉ា​ ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខរៀង​ទី42​ ​ហើយ​ជា​ក្រុម​ដែល​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ ​FIFA​ ​World​ ​Cup​ ​6សម័យកាល​ ​ព្រមទាំង​មាន​កីឡាករ​លេង​នៅ​ទ្វីបអឺរ៉ុប​ជាច្រើន​រូប​ទៀតផង​។​

​ទោះ​យ៉ាងណា​!​ ​ការប្រកួត​មិត្តភាព​រវាង​ក្រុម​ទាំង2​ ​អាច​នឹង​រៀបចំឡើង​ឱ្យ​បាន​មុន​ការប្រកួត​ជម្រុះ​ជុំ​ទី2​ ​នៃ​ព្រឹត្តិ​ការណ៍​ឆ្ពោះទៅ​កាន់​ ​FIFA​ ​World​ ​Cup​ ​2022​ ​ប្រទេស​កា​តា​ ​ដែល​នឹង​រៀបចំឡើង​ក្នុង​អំឡុង​ខែកញ្ញា​ ​ឆ្នាំនេះ​៕​

Advertisement