ត្រឹមតែ​ ​8ថ្ងៃ​ ​ឧបករណ៍​មួយ​របស់​ ​Xiaomi​ ​លក់ដាច់​បាន​ជាង​ ​1លាន​គ្រឿង​

June 24, 2019​ ម៉ោង 4:31 pm

​Xiaomi​ ​Mi​ ​Band​ ​4​ ​ដែលគេ​ស្គាល់​ថា​ ​ជា​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​ពាក់​លើ​ដៃ​មាន​តួនាទី​តាមដាន​ចង្វាក់​បេះដូង​ ​មានមុខ​ងារ​ជំនួយ​សំឡេង​ឆ្លាតវៃ​(​Voice​ ​Assistant​)​ ​មុខងារ​បង់ប្រាក់​អន​ឡាញ​ ​NFC​ ​ដែល​ទើបនឹង​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​កាលពីដើម​ខែមិថុនា​កន្លងទៅ​។​

​យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​Mi​ ​Band​ ​4​ ​នេះ​លក់ដាច់​ខ្លាំង​ណាស់​នៅក្នុង​ប្រទេស​ចិន​ ​ត្រឹមតែ​ ​8ថ្ងៃ​ប៉ុណ្ណោះ​ ​ឧបករណ៍​នេះ​ត្រូវ​បាន​គេ​កុម្ម៉ង់​ទិញ​តាម​រយៈ​វេ​ប​សាយ​អន​ឡាយ​ជាង​ ​1លាន​គ្រឿង​ទៅ​ហើយ​។​ ​ខណៈ​ដែល​ទីផ្សារ​ប្រទេស​ផ្សេងទៀត​ដូចជា​ទីផ្សារ​អឺរ៉ុប​នឹង​មាន​លក់​នៅ​ថ្ងៃទី​ ​26​ ​ខែមិថុនា​ខាងមុខនេះ​។​

​ចំពោះ​តម្លៃ​ដាក់​លក់​នៅ​ចិន​ ​គឺ​ប្រមាណ​ជា​ ​169​ ​យន់​ ​(​23​ ​ដុល្លារ​)​ ​និង​មួយ​បែប​ទៀត​មានមុខ​ងារ​ ​NFC​ ​លក់​តម្លៃ​ប្រមាណ​ជា​ ​229យន់​ ​(​34​ ​ដុល្លារ​)​៕​