រដ្ឋាភិបាល​អាមេរិក​ ​អាច​នឹង​ទាមទារ​ឱ្យ​បង្កើត​ឧបករណ៍​ប្រើជា​មួយ​ ​5G​ ​បាន​នៅក្នុង​ប្រទេស​ផ្សេង​ ​ក្រៅពី​ចិន​

​នៅពេល​គិតដល់​ចង្វាក់​ផលិតកម្ម​ដ៏​ច្រើន​សម្បើម​ ​និង​សម្បូរ​បែប​ ​ក្រុម​ហ៊ុន​ធំៗ​តែងតែ​ងាក​ទៅ​រក​ចិន​មុនគេ​ ​ព្រោះតែ​តម្លៃ​ពលកម្ម​ធូរ​ថ្លៃ​ ​និង​មាន​មនុស្ស​ច្រើន​សម្រាប់​បម្រើការ​ក្នុង​រោងចក្រ​នី​មួយ​ៗ​ ​រហូតដល់​បាន​បណ្ដាក់ទុន​រកស៊ី​ជាមួយ​ចិន​រាប់​សិប​កោដិ​លាន​ដុល្លារ​រួច​ទៅ​ហើយ​។​ ​

​យោង​តាម​ប្រភព​ព័ត៌មាន​ចេញផ្សាយ​ដោយ​ ​The​ ​Wall​ ​Street​ ​Journal​ ​បានឱ្យ​ដឹង​ថា​ ​ប្រការ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​ ​រដ្ឋាភិបាល​អាមេរិក​អាច​នឹង​ទាមទារ​ ​ឬ​បង្កើត​ច្បាប់​ថ្មី​ទាក់ទង​នឹង​ឧបករណ៍​ណា​ ​(​គាំទ្រ​ ​5G​)​ ​ប្រើជា​មួយ5Gបាន​ ​ត្រូវតែ​ផលិត​នៅ​ប្រទេស​ណាមួយ​ផ្សេង​ ​ក្រៅពី​ចិន​ ​ដែល​អាមេរិក​ធ្លាប់​បាន​លើកឡើង​ថា​ ​ផលិតផល​បច្ចេកវិទ្យា​ ​5G​ ​របស់​ចិន​មិន​មាន​សុវត្ថិភាព​ ​ឬ​ជា​ស្ពាន​ក្នុង​ការ​លួច​ព័ត៌មាន​នានា​ពី​អ្នកប្រើ​ប្រាស់​ ​ឧទាហរណ៍​ដូច​ការចោទប្រកាន់​ទៅលើ​ ​5G​ ​របស់​ក្រុមហ៊ុន​ ​Huawei​ ​ជាដើម​។​

​ក្រោយ​ក្រុមហ៊ុនHuawei​ ​បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា​ ​5G​ ​មុន​សហរដ្ឋអាមេរិក​ ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ធំៗ​ងាក​ទៅ​ចិន​យ៉ាងច្រើន​សន្ធឹក​ ​(​អាមេរិក​ទិញ​ចូល​ច្រើន​ ​នាំចេញ​តិច​)​ ​បណ្ដាល​ឱ្យ​កើតមាន​ជម្លោះ​ ​ឬ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ ​និង​ចិន​ ​រហូតដល់​ក្រុមហ៊ុន​ ​Google​ ​អាមេរិក​សម្រេចចិត្ត​បិទផ្លូវ​ ​Huawei​ ​ដោយ​មិន​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​បាន​តទៅទៀត​ ​ខណៈ​ដែល​ក្រុមហ៊ុន​ជាច្រើន​នៅ​អាមេរិក​ត្រូវ​សម្រេចចិត្ត​បិទផ្លូវ​រកស៊ី​ជាមួយ​ចិន​ដែរ​។​

​ដូចដែល​យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា​ ​ចិន​ជា​ប្រទេស​មួយ​ដែល​មានកម្ម​ករ​ ​ក៏ដូចជា​ ​មាន​ធនធាន​ច្រើន​ដើម្បី​ផលិត​ឧបករណ៍​អេឡិចត្រូនិក​នានា​ ​រួម​ទាំង​ឧបករណ៍​ដែល​អាច​គាំទ្រ​បច្ចេកវិទ្យា​ ​5G​ ​បាន​ផង​ដែរ​។​

Advertisement