ស៊ី​មកា​ត​លេខ​ពិសេស​ ​តម្លៃ​ជាង​ ​4សែន​ដុល្លារ​ ​បុរស​ម្នាក់​ទិញ​បាន​

​បុរស​សញ្ជាតិ​វៀតណាម​មួយ​រូប​បាន​បង្កើត​ជា​ភាព​ភ្ញាក់ផ្អើល​មួយ​ដោយ​ហ៊ាន​ចំណាយ​ប្រាក់​ ​400,000​ ​ដុល្លារ​ដើម្បី​ទិញ​ស៊ី​មកា​ត​ទូរស័ព្ទ​មួយ​ដែល​មាន​លេខ​ ​097​ ​7777777​។​

​ក្នុង​សម័យ​សង្គ្រាម​ឥណ្ឌូចិន​ទី3​ ​លេខ7​ ​មាន​សំនៀង​ប្រកប​ស្រដៀងគ្នា​នឹង​ពាក្យ​ចម្រើន​ ​ហើយដោយ​ផ្អែក​តាម​ទ្រឹស្ដី​នេះ​ ​លេខ7​ ​ ​ចំនួន​ ​8ដង​ ​គឺ​មានន័យថា​ ​ចម្រើន​ ​8​ ​ដង​។​

​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​ ​Quang​ ​ដែល​បានសម្រេច​ទិញ​ស៊ី​មកា​ត​លេខ​ចម្រើន​មួយ​នេះ​។​ ​លោក​ ​Quang​ ​ម្ចាស់ហាង​ទូរស័ព្ទ​នៅ​ទីក្រុង​ហូជីមិញ​បាន​ទិញ​ស៊ី​ម​មួយ​នេះ​ពី​លោក​ ​Do​ ​Trong​ ​Hieu​ ​អ្នកចាត់ការ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ ​និង​សេវាកម្ម​មួយ​ ​ដើម្បី​យក​មក​ប្រើជា​លេខទូរស័ព្ទ​ហាង​របស់​ខ្លួន​។​

​សម្រាប់​ស៊ី​ម​ដែល​មាន​លេខ​ប្រាំពីរ​ ​8ដង​នេះ​ ​មិន​ថ្លៃ​ដូច​ជា​ស៊ី​ម​ដែលតា​រា​ម៉ូដែល​ស្រី​វៀតណាម​ ​Ngoc​ ​Trinh​ ​បាន​ទិញ​កាល​ពី​ថ្មី​ៗ​នេះ​ឡើយ​ ​ដែល​ស៊ី​ម​មួយ​នោះ​មានតម្លៃ​រហូតដល់​ ​670,000ដុល្លារ​(​ប្រាំមួយ​សែន​ ​ប្រាំពីរ​ម៉ឺន​)​ឯណោះ​៕​

Advertisement