Samsung​ ​នឹង​ប្រកាស​ចេញ​ទូរស័ព្ទ​កាមេរ៉ា​ ​64MP​ ​ដំបូង​គេ​បង្អស់​ ​

​ក្រុមហ៊ុន​ ​Samsung​ ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​សេន​ស័​រកា​មេ​រ៉ា​ទំហំ​ ​64MP​(​មេ​ហ្គា​ភិក​សែល​)​ ​ដែល​ជា​សេន​ស័រ​ធំ​បំផុត​ ​និង​ដំបូង​គេ​លើ​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មីនេះ​(​បច្ចុប្បន្ន​ធំជាង​គេ​ ​គឺ​ ​48MP​)​។​ ​

​សេន​ស័​រនេះ​ជា​ប្រភេ​ទសេនស័​រល្អ​របស់​ក្រុមហ៊ុន​ ​SONY​ ​គឺ​ ​Sony​ ​IMX586​ ​ដែលគេ​តែង​ប្រទះឃើញ​នៅ​លើ​កាមេរ៉ា​របស់​ ​SONY​ ​មាន​ ​Dynamic​ ​range​ ​ខ្ពស់​ ​ផ្តល់​ផល​ល្អ​ដល់​ការ​ចាប់​យក​រូបភាព​បាន​គ្រាន់បើ​ ​ជាពិសេស​ពេល​មាន​ពន្លឺ​មិន​គ្រប់​(​Low​ ​light​)​។​ ​

​ចំពោះ​ឈ្មោះ​ស្មា​ត​ហ្វូ​នដែ​លនឹង​បំពាក់​កាមេរ៉ា​ធំ​មួយ​នេះ​ ​គេ​អាច​ដឹង​បាន​ថា​ ​មាន​លើ​ស្រឡាយ​ ​Galaxy​ ​ជាពិសេស​អាច​នឹង​ឃើញ​មាន​លើ​ ​A70s​ ​ជា​ស្មា​ត​ហ្វូ​ន​ធុនកណ្ដាល​ ​ហើយ​វា​អាច​នឹង​ប្រកាស​ចេញ​នៅ​ពាក់កណ្ដាល​ឆ្នាំ2019​៕​

Advertisement