Huawei​ ​ប្រាប់​ច្បាស់​ៗ​ថា​ ​Hongmeng​ ​OS​ ​នឹង​ដើរលឿន​ជាង​ ​Android​ ​ដល់ទៅ​ ​2ដង​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Huawei​ ​លោក​ ​Ren​ ​Zhengfei​ ​បាន​ប្រាប់​សារព័ត៌មាន​បារាំង​ ​Le​ ​Piont​ ​ថា​ ​OS​ ​ផ្ទាល់ខ្លួន​របស់​ក្រុមហ៊ុន​នឹង​បង្ហាញមុខ​នា​ពេល​ឆាប់​ៗ​នេះ​ ​ព្រម​ជាមួយនឹង​ដំណើរការ​លឿន​ជាង​ ​Android​ ​ដល់ទៅ​ ​2ដង​។​

​លោក​បន្ថែម​ថា​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​ផលិត​ ​និង​ផ្គត់ផ្គង់​ស្មា​ត​ហ្វូ​ន​ធំ​លំដាប់​ទី2​ ​លើ​ពិភពលោក​ ​ការបង្កើត​ ​OS​ ​ផ្ទាល់ខ្លួន​ ​ខាង​ក្រុមហ៊ុន​ ​Huawei​ ​កំពុង​រៀបចំ​ ​ហើយ​វា​អាច​គាំទ្រ​បាន​ទាំង​សេវា​ ​5G​ ​និង​ថែមទាំង​អាច​នឹង​មានមុខ​ងារ​ពិសេស​លើ​ស្មា​ត​ហ្វូ​នប​ត់​ ​(​Huawei​ ​Mate​ ​X​)​ ​និង​មាន​អ្វី​ដែល​នៅ​លើ​ ​Android​ ​គ្មាន​ទៀតផង​។​

​ចំពោះ​ថ្ងៃខែ​នៃ​ការប្រកាស​ចេញដំណើរ​ការ​នៅ​មិនទាន់​បានសម្រេច​យ៉ាងណា​នៅឡើយ​ទេ​ ​រី​ឯ​ឈ្មោះ​ប្រព័ន្ធ​ដំណើរការ​ថ្មីនេះ​អាច​នឹង​មាន2​ ​គឺ​ ​Hongmeng​ ​OS​(​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ចិន​)​ ​និង​ ​Huawei​ ​Ark​ ​OS​(​សម្រាប់​ទីផ្សារ​ក្រៅប្រទេស​)​៕​

Advertisement