បន្តិចទៀត​ ​ប្រាជ្ញា​សិប្បនិម្មិត​ ​(​AI​)​ ​នឹង​ឃើញ​មាននៅ​លើ​ ​Instagram​

​Instagram​ ​គ្រោង​នឹង​បញ្ចេញ​មុខងារ​ថ្មី2​ ​ដើម្បី​ប្រឆាំង​ការ​មាក់ងាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ ​(​Online​ ​Bullying​)​ ​ពីសំណាក់​អ្នក​បញ្ចេញមតិ​ទៅលើ​នរណា​ម្នាក់​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​។​

​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ដោយ​ប្រើ​បណ្ដាញ​សង្គម​ ​គឺជា​បញ្ហា​ស្មុគស្មាញ​មួយ​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​ពេលនេះ​ ​Instagram​ ​បាន​ប្រើ​ប្រាជ្ញា​សិប្បនិម្មិត​ ​(​AI​)​ ​ដើម្បី​កាត់បន្ថយ​ការ​គំរាមកំហែង​ក្នុង​ការ​បញ្ចេញមតិ​ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើ​ប្រាស់​។​ ​មុខងារ​ថ្មីនេះ​មាន​តួនាទី​សម្រាប់​ជូនដំណឹង​ឱ្យ​អ្នកប្រើ​ប្រាស់​គិត​ឡើងវិញ​ ​មុននឹង​បញ្ចេញមតិ​ដែល​មិន​សមរម្យ​ណាមួយ​ទៅលើ​គណនី​របស់​អ្នកដទៃ​។​

​នេះ​ជា​វិធី​ដើម្បី​កន្ត្រាក់​អារម្មណ៍​ដល់​អ្នកប្រើ​ប្រាស់​ថា​ ​មតិ​របស់​ខ្លួន​ ​គឺ​មិន​សមរម្យ​ទេ​ ​សូម​ពិចារណា​.​.​.​។​ ​មុខងារ​ថ្មី​ទី2​ ​គឺ​អាច​ឱ្យ​អ្នកប្រើ​ដាក់​ការកំណត់​ ​(​Restrict​)​ ​ទៅលើ​គណនី​ណាមួយ​ដែល​អ្នក​ពុំ​ចូលចិត្ត​។​ ​ការ​ដាក់កម្រិត​ទៅលើ​មតិ​ទាំងឡាយ​ណា​ដែល​អ្នកទទួល​បាន​ពី​គណនី​នោះ​ ​នឹង​មិន​ត្រូវ​បាន​មើលឃើញ​ដោយ​អ្នកដទៃ​ឡើយ​ ​លើកលែងតែ​អ្នក​អនុញ្ញាត​៕​

Advertisement