ចំណូល​របស់​ក្រុមហ៊ុន​ ​Lamborghini​ ​ដើមឆ្នាំ​នេះ​ ​បាន​ពី​ការ​លក់​ឡាន​ស៊េរី​ ​Urus​

​Lamborghini​ ​បាន​ប្រកាស​អំពី​ចំនួន​លក់​នៅក្នុង​រយៈពេល​ ​6ខែ​ដំបូង​នៃ​ឆ្នាំ2019​ ​នេះ​ ​ដែល​គិត​ចាប់ពី​ថ្ងៃទី1​ ​មករា​ ​ដល់​ ​30​ ​មិថុនា​ ​លក់​រថយន្ត​បាន​សរុប​ ​4,553គ្រឿង​។​

​ធៀប​នឹង​ឆ្នាំ2018​ ​ចំនួន​លក់​ឆ្នាំនេះ​បាន​កើនឡើង​ប្រមាណ​ ​96​%​ ​ដែល​ឆ្នាំមុន​លក់​បាន​ត្រឹមតែ​ ​2,327គ្រឿង​ប៉ុណ្ណោះ​ ​តែ​ដើមឆ្នាំ2019​ ​នេះ​ ​រថយន្ត​ ​Urus​ ​កាន់កាប់​ចំណែក​បាន​ច្រើន​បំផុត​ ​ដោយ​លក់​បាន​ ​2,693គ្រឿងក្នុង​ចំណោម​ ​4,553គ្រឿង​ដែល​លក់​បាន​ ​ឬ​ស្មើនឹង​ជាង​ ​59​%​។​ ​

​ទីផ្សារ​ធំជាង​គេ​បំផុត​របស់​ ​Lamborghini​ ​គឺ​សហរដ្ឋអាមេរិក​ ​(​លក់​បាន​ ​1,543គ្រឿង​)​ ​តាម​ពីក្រោយ​ដោយ​ប្រទេស​ចិន​,​ ​ចក្រភព​អង់គ្លេស​,​ ​ជប៉ុន​ ​និង​អាល្លឺម៉ង់​។​

​Lamborghini​ ​Urus​ ​កម្លាំង​ ​641សេះ​ ​(​តម្លៃ​ ​200,000ដុល្លារ​)​ ​ម៉ូដែល​ ​Urus​ ​នេះ​ធ្លាប់​ឈរ​លើ​តំណែង​កំពូល​ខាង​ផ្នែក​ល្បឿន​ ​ជាមួយ​កំណត់ត្រា​ ​304.9គ.ម​/​ម៉​ ​មុននឹង​ត្រូវ​ ​Bentley​ ​Bentayga​ ​Speed​ ​ដណ្ដើម​តំណែង​បាន​។​ ​រថយន្ត​គោ​ជល់​នេះ​បំពាក់​ម៉ាស៊ីន​ ​Twin​-​Turbo​ ​ចំណុះ​ ​4.0លីត្រ​ ​ចំនួន​ ​8ស៊ីឡាំង​ ​ផលិត​កម្លាំង​បាន​ ​641សេះ​៕​

Advertisement