ក្រោយ​ចេញ​ ​Note10​ ​មួយ​ខែ​ ​Samsung​ ​នឹង​ចេញ​ទូរស័ព្ទ​ ​5G​ ​មួយទៀត​

Samsung​ ​នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ ​Galaxy​ ​A90​ ​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ ​5G​ ​ដែល​វា​នឹងជា​ទូរស័ព្ទ​ធុនកណ្ដាល​ដំបូង​គេ​របស់​ ​Samsung​ ​ដែល​ប្រើ​ប្រព័ន្ធ​ទំនាក់ទំនង​ជំនាន់​ថ្មី​ ​ក្រោយពេល​ប្រកាស​ ​Galaxy​ ​Note​ ​10​ ​ជា​ផ្លូវការ​។​

​Galaxy​ ​A90​ ​នឹង​មាន​ប្រភេទ​ ​5G​ ​និង​មាន​ប្រព័ន្ធ​គាំទ្រ​ការ​សាក​ថ្ម​កម្លាំង​ ​45វ៉ាត់​ទៀតផង​។​ ​ប្រសិន​ពិតមែន​ ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​អាច​សាក​ថ្ម​បាន​លឿន​ជាង​ ​Galaxy​ ​S10​ ​5G​ ​តម្លៃ​ថ្លៃ​ ​ដែល​មាន​កម្លាំង​សាក​តែ​ ​25វ៉ាត់​ទៅទៀត​។​

​A90​ ​នឹង​មាន​ ​2ប្រភេទ​ ​មួយ​មាន​ ​5G​ ​មួយទៀត​គ្មាន​ ​5G​។​ ​ទាំង​ ​2ប្រភេទ​នេះ​ ​ប្រើ​បន្ទះ​ឈីប​ ​Snapdragon​ ​855​ ​អេក្រង់​ទំហំ​ ​6.7អ៊ីញ​ ​និង​មាន​ទ្រ​នាប់ស្គែន​ខ្ចៅដៃ​លើ​អេក្រង់​។​ ​

​ទាក់ទង​នឹង​កាមេរ៉ា​វិញ​ ​លើ​ប្រភេទ​ទាំង2​ ​នឹង​ប្រើ​កា​មេ​រ៉ា​ប​ ​3គ្រាប់​ ​ដែល​មាន​កាមេរ៉ា​មេ​កម្រិត​ ​48MP​ ​ប្រភេទ​ ​5G​ ​មាន​គួបផ្សំ​ដោយ​កាមេរ៉ា​កម្រិត​ ​8MP​ ​និង​ ​5MP​ ​ហើយ​ប្រភេទ​គ្មាន​ ​5G​ ​នឹង​មាន​អម​ដោយ​កាមេរ៉ា​ ​12MP​ ​និង​ ​5MP​។​ ​ឯ​លក្ខណ​សម្បត្តិ​វិញ​ ​ត្រូវ​បាន​គេ​ដឹង​បន្តិចបន្តួច​ហើយ​ ​ប៉ុន្តែ​កាលបរិច្ឆេទ​ប្រកាស​ចេញ​ ​រួម​នឹង​តម្លៃ​ ​នៅ​មិនទាន់​មាន​ប្រភព​ណា​បញ្ចេញ​ឱ្យ​ដឹង​នៅឡើយ​ទេ​៕​


Advertisement