ស្មា​ត​ហ្វូ​នកា​មេ​រ៉ា​ ​5​ ​របស់​ ​Nokia​ ​លក់​បញ្ចុះតម្លៃ​យ៉ាង​សន្ធឹក​នៅ​អឺរ៉ុប​

​Nokia​ ​9​ ​PureView​ ​ដែល​មាន​កាមេរ៉ា​ក្រោយ​ដល់ទៅ​ ​5គ្រាប់​បាន​ប្រកាស​ចេញ​លក់​លើ​ទីផ្សារ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ត្រូវ​បាន​ក្រុមហ៊ុន​យក​មក​ដាក់​លក់​បញ្ចុះតម្លៃ​ជាង​ពាក់កណ្ដាល​ឯណោះ​។​ ​ក្រៅពីនោះ​ក៏​មាន​ម៉ូដែល​ផ្សេងទៀត​ដែរ​ ​ដូចជា​ ​Nokia​ ​8.1​,​ ​Nokia​ ​7.1​,​ ​និង​ ​Nokia​ ​6.1​។​

​នៅ​លើ​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់​ ​និង​ចក្រភព​អង់គ្លេស​ ​Nokia​ ​បាន​លក់​បញ្ចុះតម្លៃ​ចាប់ពី​តម្លៃ​ ​595ដុល្លារ​មក​នៅ​ត្រឹម​ ​500ដុល្លារ​សម្រាប់​ជម្រើស​មេ​ម៉ូ​រី​ ​128GB​ ​និង​ ​RAM​ ​6GB​។​ ​ចំណែក​ក្នុង​ទីផ្សារ​អាមេរិក​ ​លក់​បញ្ចុះតម្លៃ​ដល់ទៅ​ ​200ដុល្លារ​ ​ពោល​គឺ​ពី​ ​699ដុល្លារ​ ​មក​នៅ​ត្រឹម​ ​499ដុល្លារ​ដូចគ្នា​។​

​Nokia​ ​បាន​អះអាង​ដែរ​ថា​ ​Setup​ ​នៃ​កាមេរ៉ា​ទាំង​ ​5គ្រាប់​ ​រួម​នឹង​កាមេរ៉ា​វាស់​ជម្រៅ​នេះ​ ​អាចប​ង្កើត​រូបភាព​ ​Bokeh​ ​កាន់តែ​ដូច​ធម្មជាតិ​ ​ហើយ​អ្នកប្រើ​ប្រាស់​ក៏អាច​កែសម្រួល​កម្រិត​ព្រាល​លើ​រូបភាព​ដែល​ថត​ហើយ​បាន​ផង​ដែរ​។​ ​សមត្ថភាព​ថត​វីដេអូ​មិនសូវ​អស្ចារ្យ​ប៉ុន្មាន​នោះ​ទេ​ ​ដោយ​អាច​ថត​វីដេអូ​កម្រិត​ ​4K​ ​ត្រឹម​ល្បឿន​ ​30ប្លង់​/​វិនាទី​។​

​លក្ខណ​សម្បត្តិ​ផ្សេងទៀត​របស់​ ​Nokia​ ​9​ ​PureView​ ​មាន​ដូច​ខាងក្រោម​ ​៖​ ​អេក្រង់​ទំហំ​ ​6អ៊ីញ​ ​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ​1440​ ​x​ ​2880ភិក​សែល​ ​ប្រើ​បន្ទះ​ឈីប​ ​Snapdragon​ ​845​,​ ​RAM​ ​ទំហំ​ ​6GB​ ​និង​អង្គ​ផ្ទុក​ ​128GB​ ​កាមេរ៉ា​មុខ​កម្រិត​ ​20MP​ ​ធន់​នឹង​ទឹក​កម្រិត​ ​IP67​ ​មានមុខ​ងា​រស្គែន​មុខ​ ​និង​ទ្រ​នាប់ស្គែ​នប​ង្កប់​លើ​អេក្រង់​ ​ថ្ម​ទំហំ​ ​3320mAh​ ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​9.0​ ​Pie​ ​ជំនាន់​ចុងក្រោយ​បង្អស់​៕​



Advertisement