កាស​ ​AirPods​ ​ដាំ​ពេជ្រ​ ​1គូ​តម្លៃ​ ​2ម៉ឺន​ដុល្លារ​ ​មាន​លក់​តែ​ ​25គូ​ប៉ុណ្ណោះ​លើ​ពិភពលោក​

​ថ្មី​ៗ​នេះ​នៅ​លើ​គណនី​ផ្លូវការ​របស់​ ​Hypebeast​ ​បាន​បញ្ចេញ​ផលិតផល​កាស​ឥត​ខ្សែ​ដាំ​ពេជ្រ​ ​1,000គ្រាប់​ជុំវិញ​មក​ផ្សព្វផ្សាយ​លើ​វេ​ប​សាយ​ផ្លូវការ​របស់​ខ្លួន​ ​ដោយ​ដាក់​លក់​ចំនួន​តែ​ ​25គូ​(​ឆ្វេង​-​ស្ដាំ​)​ប៉ុណ្ណោះ​។​

​កាស​ ​AirPods​ ​ដាំ​ពេជ្រ​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​អ្នកជំនាញ​ម្នាក់​ឈ្មោះ​ ​Ian​ ​Delucca​។​ ​កាស​នេះ​ផង​ដែរ​ ​មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ ​មាន​ប្រភព​មក​ពី​ប្រទេស​ណា​ជា​អ្នក​ផលិត​នោះ​ទេ​ ​ប៉ុន្តែ​បើ​ចង់​កុម្ម៉ង់​ទិញ​ ​ទាល់តែ​ទាក់ទង​ផ្ទាល់​ទៅ​គណនី​ ​IG​,​ ​Facebook​ ​ផ្លូវការ​របស់​ ​Hyperbeast​ ​តែម្តង​។​

​សូម​ទស្សនា​រូបរាង​កាស​ដាំ​ពេជ្រ​ខាងក្រោម​នេះ​៖​


Advertisement