មិន​គួរ​ឱ្យ​ជឿ​សោះ​!​ ​Resolution​ ​កាមេរ៉ា​ ​Fujifilm​ ​ទំហំ​ ​102MP​ ​អាច​ចាប់​រូបភាព​ដួង​ចន្ទ​ពេញវង់​ឡើង​ច្បាស់​.​.​.​

​អ្នកជំនាញ​ថតរូប​ម្នាក់​បាន​បញ្ចេញ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​គាត់​បាន​ថត​ដោយ​កាមេរ៉ា​ ​Fujifilm​ ​GFX​ ​100​ ​ដែល​មាន​សមត្ថភាព​ចាប់​យក​រូប​ព្រះចន្ទ​ពេញវង់​មូល​ក្រឡង់​ឡើង​ច្បាស់​ ​ដោយ​កាត់ចេញ​ ​(​Crop​)​ ​យក​ត្រឹមតែ​ ​400px​ ​ប៉ុណ្ណោះ​។​

​អ្នកជំនាញ​ថតរូប​ខាងលើ​ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​ចំពោះ​បច្ចេកទេស​ចាប់​រូបភាព​បែប​នោះ​ ​បូក​ផ្សំ​ជាមួយ​នឹង​ឡេនស៍​ ​87mm​ ​(​portrait​ ​lens​)​ ​ឬ​ឡេនស៍​ ​Fujinon​ ​GF​ ​110mm​ ​f​/​2​ ​R​ ​WR​ ​LM​ ​lens​ ​at​ ​f​/​2​ ​ដែល​មានតម្លៃ​ប្រមាណ​ជា​ ​2299ដុល្លារ​។​ ​លោក​បន្ថែម​ថា​ ​មានក​ត្តា​ច្រើន​ទៀត​ដែល​អាច​ឱ្យ​លោក​អាច​ចាប់​យក​រូបភាព​បែប​នោះ​បាន​ ​ដូចជា​ ​ត្រូវ​រង់ចាំ​ដល់ពេល​យប់​នា​ថ្ងៃ15កើត​ ​(​ព្រះចន្ទ​ពេញបូណ៌មី​)​ ​និង​មិន​ប្រើ​ពន្លឺ​អ្វី​ជំនួយ​ទាំងអស់​ ​និង​ការ​អត់ធ្មត់​ផង​ដែរ​។​ ​

​គួរ​ពិចារណា​ដែរ​ថា​ ​Fujifilm​ ​GFX​ ​100​ ​មាន​ដាក់​លក់​នៅ​តាម​វេ​ប​សាយ​អន​ឡាយ​ចាប់ពី​តម្លៃ​ ​1ម៉ឺន​ដុល្លារ​ឡើង​ ​ដូច្នេះ​បើ​បូក​តម្លៃ​រួម​ទាំង​ឡេនស៍​ ​និង​តួ​កាមេរ៉ា​ផង​ ​អ្នក​នឹង​ដឹង​ជាមិនខាន​ថា​ ​កម្រិត​របស់​អ្នក​ថត​នោះ​ស្ថិតនៅ​ក្នុង​កម្រិត​ណា​.​.​.​មិនមែន​អ្ន​ក​ល្មម​ៗ​អាច​ធ្វើ​បាន​នោះ​ទេ​៕​


Advertisement