ទើប​ចេញ​សោះ​!​ ​ROG​ ​Phone​ ​II​ ​លក់​បាន​ជាង​ ​1.6លាន​គ្រឿង​នៅ​ចិន​

​ស្មា​ត​ហ្វូ​ន​សម្រាប់​អ្នកចូលចិត្ត​លេង​ ​Game​ ​ម៉ូដែល​ថ្មី​របស់​ក្រុមហ៊ុន​ ​Asus​ ​គឺ​ ​ROG​ ​Phone​ ​II​ ​ទើបនឹង​ប្រកាស​ចេញ​លក់​ផ្លូវការ​កាលពី​ថ្ងៃទី23​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​ថ្មី​ៗ​នេះ​សោះ​ ​ប៉ុន្តែ​អាច​លក់ដាច់​បាន​ដល់ទៅ​ ​1.6លាន​គ្រឿង​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​។​

​របាយការណ៍​ចេញផ្សាយ​ដោយក្រុម​ហ៊ុន​ផ្ទាល់​ ​បានឱ្យ​ដឹង​ថា​ ​ទូរស័ព្ទ​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​សម្បើម​ ​លើស​ជំនាន់1​ ​ទៅទៀត​ ​(​ROG​ ​Phone​ ​I​)​។​ ​មូលហេតុ​ក៏​ព្រោះ​ទូរស័ព្ទ​ ​Gamer​ ​ជំនាន់​ទី2​ ​នេះ​បាន​អភិវឌ្ឍ​បន្ថែម​នូវ​មុខងារ​ដែល​ត្រូវចិត្ត​អ្នកប្រើ​ ​និង​ជាពិសេស​រឿង​តម្លៃ​។​ ​

​សម្រាប់​រឿង​តម្លៃ​នេះ​ ​គឺ​ចាប់ផ្តើម​តែត្រឹម​ ​510ដុល្លារ​ប៉ុណ្ណោះ​ ​ឯ​ជម្រើស​ ​RAM​ ​12GB​ ​មេ​ម៉ូ​រី​ ​128GB​ ​តម្លៃ​ ​870ដុល្លារ​(​និង​អាច​ឡើង​ដល់​ ​900ដុល្លារ​)​។​ ​

​ROG​ ​Phone​ ​2​ ​គឺជា​ស្មា​ត​ហ្វូ​ន​ ​Android​ ​ដំបូង​គេ​ដែល​ប្រើ​អេក្រង់​ ​AMOLED​ ​មាន​ល្បឿន​ ​120Hz​ ​និង​មាន​ទំហំ​ ​6.59អ៊ីញ​។​ ​ល្បឿន​ ​Refresh​ ​ខ្ពស់​អាច​ឱ្យ​ការ​បង្ហាញ​រូបភាព​បែប​ ​Animation​ ​ដើរលឿន​យ៉ាង​រលូន​ ​ប៉ុន្តែ​ស៊ី​ថ្ម​ខ្លាំង​បន្តិច​។​ ​ហេតុនេះ​ទើប​វា​មាន​បំពាក់​មក​ជាមួយ​នូវ​ថ្ម​ទំហំ​ ​6000mAh​ ​និង​គាំទ្រ​ការ​សាក​ឆាប់​ពេញ​ល្បឿន​ ​30វ៉ាត់​។​

​ROG​ ​Phone​ ​II​ ​បំពាក់​អេក្រង់​ ​AMOLED​ ​Display​ ​ល្បឿន​ ​90Hz​ ​ដូច​ជំនាន់​មុន​ដែរ​ ​ប៉ុន្តែ​ពិសេស​ត្រង់​រចនា​គែម​ព័ទ្ធជុំវិញ​តួខ្លួន​ ​ដែល​មានឈ្មោះ​ ​AirTriggers​ ​សម្រាប់​អ្នកប្រើ​ប្រាស់​អាច​ច្របាច់​ដូចជា​ប៊ូតុង​បញ្ជា​ក្នុង​ការ​លេង​ហ្គេម​៕​

Advertisement