ទីក្រុង​ហូជីមិញ​ ​ប្រទេស​រៀ​ត​ណាម​ ​កំពុង​ដំឡើង​អង់តែន​ប្រព័ន្ធ​ ​5G​ ​

​ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម​ ​Viettel​ ​បានសម្រេច​ការ​តភ្ជាប់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ទំនាក់ទំនង​អង់តែន​ ​5G​ ​ចំនួន​ ​10ទីតាំង​ ​និង​ចាប់ផ្ដើម​ការសាកល្បង​ប្រើប្រាស់​ដំបូង​នៅ​ទីក្រុង​ហូជីមិញ​ ​កាលពី​ថ្ងៃទី9​ ​ខែសីហា​កន្លងទៅ​នេះ​។​ ​ល្បឿន​នៃ​ការសាកល្បង​ប្រើប្រាស់​ ​5G​ ​លើកដំបូង​នេះ​មាន​ចន្លោះ​ពី​ ​1000Mbps​ ​ទៅ​ ​1300Mbps​។​ ​ក្រុមហ៊ុន​ខាងលើ​និយាយ​ថា​ ​ខ្លួន​នឹង​បន្ត​កែសម្រួល​បន្ថែម​ទៀត​ ​ដើម្បី​ទទួល​បាន​ល្បឿន​ដ៏​ល្អ​បំផុត​មួយ​។​

​គួរ​ដឹង​ថា​ ​ការសាកល្បង​នេះ​ ​គឺជា​លើកដំបូង​ហើយ​នៅ​ទីក្រុង​ហូជីមិញ​ ​ប៉ុន្តែ​កាលពី​ខែឧសភា​ ​ឆ្នាំ2019​ ​ក្រុមហ៊ុន​ ​Viettel​ ​បាន​ដំឡើង​ ​និង​សាកល្បង​ប្រើ​សេវា​ ​5G​ ​ជាលើកដំបូង​នៅ​វៀតណាម​តាមរយៈ​ការ​ហៅ​ចេញ​ទូរស័ព្ទ​។​ ​ការសាកល្បង​នេះ​ ​ធ្វើ​ឱ្យ​វៀតណាម​ស្ថិត​ក្នុងចំណោម​ប្រទេស​ធំៗ​ដែល​បានសម្រេច​ជោគជ័យ​លើ​ការសាកល្បង​ ​5G​ ​ដូចជា​អាមេរិក​ ​និង​កូរ៉េ​ខាងត្បូង​ជាដើម​។​

​ចំណែក​នៅ​កូរ៉េ​ខាងត្បូង​កញ្ចប់​អ៊ីនធឺណិត​ ​5G​ ​ថោក​បំផុត​របស់​ក្រុមហ៊ុន​ ​SK​ ​Telecom​ ​គឺ​មានតម្លៃ​ ​49ដុល្លារ​/​1ខែ​ ​ដោយ​អាច​ប្រើប្រាស់​បាន​ទំហំ​ ​8GB​ ​ហើយ​តម្លៃ​ថ្លៃ​បំផុត​គឺ​ ​110ដុល្លារ​/​1ខែ​ ​សម្រាប់​ទំហំ​ ​300GB​៕​

Advertisement