មិនធម្មតា​មែន​!​ ​Huawei​ ​ចេញ​ ​Nova​ ​5​ ​ភ្លាម​ ​លក់​បាន​ ​2លាន​គ្រឿង​ភ្លែត​!​

August 19, 2019​ ម៉ោង 3:23 pm

​កាលពី​ខែមិថុនា​កន្លងទៅ​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ប្រកាស​បង្ហាញ​សេរ៊ី​ ​nova​ ​5​ ​ចំនួន​ ​3ម៉ូដែល​ ​ជាមួយនឹង​ការ​បំពាក់​បន្ទះ​ឈីប​ជំនាន់​ថ្មី​ ​Kirin​ ​810​ ​ដែល​រំពឹង​បន្តម​កជា​ហូរហែ​លើ​ស្មា​ត​ហ្វូ​ន​ធុន​ក​ណ្តា​លក្រោយៗ​ទៀត​។​

​ត្រឹមតែ​រយៈពេល​ ​5សប្តាហ៍​នៃ​ការប្រកាស​បង្ហាញខ្លួន​ប៉ុ​ណ្នោះ​ ​ក្រុមហ៊ុន​យក្ស​របស់​ប្រទេស​ចិន​ ​Huawei​ ​ក៏​បង្ហើប​ឱ្យ​ដឹងពី​តួលេខ​នាំចេញ​ស្មា​ត​ហ្វូ​ន​ ​nova​ ​5​ ​ដែល​បាន​កើនឡើង​ដល់​ ​2លាន​គ្រឿង​ហើយ​។​ ​នេះ​រាប់បញ្ចូល​ទាំង​ការ​លក់​ ​nova​ ​5i​,​ ​nova​ ​5​ ​និង​ ​nova​ ​5​ ​Pro​ ​ផង​ដែរ​ ​ខណៈ​ម៉ូដែល​បំពាក់​កាមេរ៉ា​ក្រោយ​ ​៤​ ​គ្រាប់​ ​nova​ ​5i​ ​Pro​ ​ទើប​លេចមុខ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​។​

​ជោគជ័យ​ដ៏​ធំ​សម្បើម​នេះ​ ​បាន​ឆ្លងកាត់​ការ​លក់​នៅ​ព្រឹត្តិ​ការណ៍​ ​Flash​ ​Sale​ ​ចំនួន​ ​4​ ​លើក​រួចមក​ហើយ​ ​និង​ជា​តួលេខ​រាប់​តែ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​មួយ​គត់​។​ ​ការ​លក់​បន្ទាប់​នឹង​បូក​ចូល​ជាមួយ​ម៉ូដែល​ទី4​ ​គឺ​ ​nova​ ​5i​ ​Pro​ ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី2​ ​សីហា​ ​ទាំង​ការ​ដាក់​លក់​ធម្មតា​ ​និង​លក់​លើ​គេហទំព័រ​យក្ស​ ​JD.com​ ​និង​ ​Vmall.com​៕​