រថយន្ត​របស់​ចិន​ ​2ម៉ាក​ ​លក់ដាច់​ខ្លាំង​នៅ​ប្រទេស​អូស្រ្តាលី​

August 19, 2019​ ម៉ោង 3:28 pm

​ចំនួន​លក់​រថយន្ត​សរុប​នៅ​ប្រទេស​អូស្ត្រាលី​ប្រចាំខែ​កក្កដា​ ​ឆ្នាំ2019​ ​មានការ​ធ្លាក់ចុះ​ ​2.8​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំមុន​។​ ​យ៉ាងណាក្ដី​ ​ម៉ាក​រថយន្ត​របស់​ចិន​ ​Haval​ ​និង​ ​MG​ ​មានការ​កើនឡើង​នូវ​ចំនួន​លក់​រហូតដល់​ជាង​ ​100​%​ ​ឯណោះ​។​

​ ​Haval​ ​ដែល​ជំនាញ​ខាង​ផលិត​រថយន្ត​ ​SUV​ ​មានការ​កើនឡើង​នូវ​ចំនួន​លក់​ ​164.2​%​ ​ធៀប​នឹង​ខែកក្កដា​ ​ឆ្នាំ2018​ ​ដែល​លក់​រថយន្ត​បាន​ ​140គ្រឿង​។​ ​សរុប​ ​7ខែ​ដំបូង​ ​Haval​ ​លក់​រថយន្ត​បាន​ ​783គ្រឿង​ ​កើនឡើង​ ​155​%​ ​ធៀប​នឹង​ឆ្នាំមុន​។​

​ចំណែក​រថយន្ត​ម៉ាក​ ​MG​ ​វិញ​ ​បាន​កើនឡើង​ចំនួន​លក់​ដល់​ ​149.8​%​ ​ប្រៀបធៀប​នឹង​ឆ្នាំមុន​ ​ហើយ​មានការ​កើនឡើង​ដល់​ ​253​%​ ​នៅ​រយៈពេល​ ​7ខែ​ចុងក្រោយ​ដូចគ្នា​។​ ​ម៉ូដែល​រថយន្ត​ពេញនិយម​ជាងគេ​ ​គឺ​ម៉ូដែល​ ​ZS​ ​(​លក់​បាន​ ​284គ្រឿង​)​ ​និង​ ​MG3​ ​លក់​បាន​ ​392គ្រឿង​។​

​Great​ ​Wall​ ​ដែល​ជា​ក្រុមហ៊ុនមេ​របស់​ ​Haval​ ​ក៏​កើនឡើង​នូវ​ចំនួន​លក់​ដែរ​ ​ដោយ​នៅក្នុង​ខែកក្កដា​ ​លក់​បាន​ ​120គ្រឿង​ ​កើនឡើង​ ​118.2​%​។​ ​ចុងក្រោយ​គេ​ ​គឺ​ក្រុមហ៊ុន​ ​LDV​ ​ដែល​លក់​រថយន្ត​បាន​ ​590គ្រឿង​ ​កើនឡើង​ ​15.5​%​៕​