Apple​ ​ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ស្រដៀង​ ​iPhone​

​ក្រុមហ៊ុន​ឈ្មោះថា​ ​Corellium​ ​បាន​ផ្ដល់​ជូន​ ​Hacker​ ​នូវ​ ​iPhone​ ​សិប្បនិម្មិត​ ​(​Virtual​ ​iPhone​)​។​ ​Hacker​ ​ដែល​ជាវ​សេវាកម្ម​របស់​ក្រុមហ៊ុន​ ​អាចប​ង្កើត​នូវ​ ​iPhone​ ​សិប្បនិម្មិត​នៅ​លើ​កុំព្យូទ័រ​របស់​ខ្លួន​ ​អាច​ប្ដូរ​ម៉ូដែល​នៃ​ ​iPhone​ ​ឬ​ប្ដូរ​ ​iOS​ ​តាមរយៈ​ម៉ឺនុយ​សាមញ្ញ​មួយ​ ​ដែល​គេ​ប្រ​ទៈ​ឃើញ​នៅ​វិប​សាយ​ជាង​ ​1ឆ្នាំ​មក​ហើយ​។​ ​ពេលនេះ​ ​Apple​ ​បាន​ប្ដឹង​ ​ដើម្បី​បិទ​ ​iPhone​ ​សិប្បនិម្មិត​នេះ​ចោល​។​

​ក្នុង​ពាក្យបណ្ដឹង​ដែល​រាយការណ៍​ដោយ​ ​Bloomberg​ ​បាន​បង្ហាញថា​ ​Apple​ ​បាន​ចោទប្រកាន់​ថា​ ​iPhone​ ​សិប្បនិម្មិត​របស់​ ​Corellium​ ​ថា​បាន​រំលោភ​កម្មសិទ្ធិ​នៃ​ ​iOS​ ​និង​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ​។​ ​ត្បិតថា​វា​សឹងតែ​មិន​អាច​ទៅរួច​ក្នុង​ការប្រើ​ប្រព័ន្ធ​របស់​ ​Corellium​ ​ដើម្បី​ជំនួស​ ​iPhone​ ​ប៉ុន្តែ​វា​នៅតែ​បាន​ចម្លង​តាម​ ​iOS​ ​ដោយប្រយោល​ ​ដែល​អាច​ឱ្យ​ ​Apple​ ​ប្ដឹង​បាន​។​ ​

​អ្នក​ប្រឹក្សា​យោបល់​របស់​ ​Apple​ ​បាន​លើកឡើង​ក្នុង​ពាក្យបណ្ដឹង​ថា​ ​៖​ ​”​គោលបំណង​នៃ​ពាក្យបណ្ដឹង​នេះ​ ​មិនមែន​ចង់​បង្អាក់ដំណើរ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​ដ៏​ល្អ​មួយ​នោះ​ទេ​ ​ប៉ុន្តែ​ចង់​បញ្ចប់​ការ​ធ្វើជំនួញ​ដោយ​ខុសច្បាប់​របស់​ ​Corellium​ ​មក​លើ​កម្មសិទ្ធិ​បញ្ញា​ដ៏​មានតម្លៃ​របស់​ ​Apple​”​។​ ​ការ​ព្រួយបារម្ភ​មួយចំនួន​របស់​ ​Apple​ ​ចំពោះ​ ​Corellium​ ​គឺ​ប្រហែល​មក​ពី​គោលដៅ​ដែល​ផលិតផល​របស់​ ​Corellium​ ​ត្រូវ​បាន​គេ​ប្រើប្រាស់​ ​នោះ​គឺ​ការស្វែងរក​ចន្លោះប្រហោង​។​

​ផ្អែក​តាម​ការ​ចុះផ្សាយ​របស់​ ​Motherboard​ ​និង​ ​Forbes​ ​កាល​ឆ្នាំមុន​ ​iPhone​ ​សិប្បនិម្មិត​របស់​ ​Corellium​ ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នកស្រាវជ្រាវ​ ​ដើម្បី​ស្វែងរក​កំហុសឆ្គង​លើ​ ​iOS​ ​និង​ ​iPhone​ ​ផ្ទាល់​ ​ដែល​កំហុសឆ្គង​នេះ​តែង​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ជន​ទីបី​ ​មានបំណង​មិនល្អ​ ​ជាជាង​រាយការណ៍​ឱ្យ​ ​Apple​។​ ​ខណៈ​ពេលនេះ​មិនទាន់​មានការ​ឆ្លើយតប​ពី​ ​Corellium​ ​នៅឡើយ​ទេ​៕​


Advertisement