ZTE​ ​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ ​ដែល​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​នៅ​ចិន​

ក្រុមហ៊ុន​ចិន​ ​ZTE​ ​បាន​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បញ្ចេញ​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​នៅ​ចិន​ ​ជាមួយ​ការ​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ម៉ូដែល​ ​Axon​ ​10​ ​Pro​ ​5G​។​ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិន​ ​Xinhau​។​

​ស្មា​ត​ហ្វូ​ននេះ​បាន​បង្ហាញមុខ​ដំបូង​តាំងពី​ខែកុម្ភៈ​ ​ក្នុង​កម្មវិធី​ទូរស័ព្ទ​ ​MWC​ ​ដែល​វា​មាន​បំពាក់​នូវ​អេក្រង់​ ​AMOLED​ ​ទំហំ​ ​6.47អ៊ីញ​ ​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ ​1080P​ ​ប្រើប្រាស់​ ​Model​ ​5G​ ​ជំនាន់​ដំបូង​របស់​ ​Qualcomm​ ​ដែល​ជា​ម៉ូដែល​ ​X50​ ​សម្រាប់​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ ​5G​ ​របស់​ចិន​។​

​ ​ទោះជា​អតិថិជន​អាច​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ ​5G​ ​នេះ​ចាប់ពី​ពេលនេះ​ក្ដី​ ​តែ​ក៏​ពួកគេ​មិន​អាច​ប្រើប្រាស់​សេវា​ ​5G​ ​បាន​នៅឡើយ​ដែរ​ ​ព្រោះថា​ ​5G​ ​នៅ​ចិន​អាច​នឹង​លេចមុខ​នៅ​ខែតុលា​ខាងមុខ​ ​ពី​ក្រុមហ៊ុន​ ​China​ ​Mobile​។​ ​China​ ​Mobile​ ​រំពឹង​ថា​នឹង​បញ្ចេញ​ ​5G​ ​ឱ្យ​ប្រើប្រាស់​ក្នុង​ទីក្រុង​ជាង50​ ​នៅ​ចិន​ត្រឹម​ដំណាច់ឆ្នាំ2019នេះ​។​

​ការ​បញ្ចេញ​លក់​របស់​ ​ZTE​ ​នេះ​ដែរ​ ​មានន័យថា​ ​ក្រុមហ៊ុន​អាច​ឈ្នះ​ ​Huawei​ ​ក្លាយជា​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ ​5G​ ​មុនគេ​នៅ​ចិន​។​ ​Huawei​ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ដាក់​លក់​ ​Mate​ ​20​ ​X​ ​5G​ ​នៅ​ថ្ងៃទី16​ ​ខែសីហា​ ​ប៉ុន្តែ​ស្មា​ត​ហ្វូ​ននេះ​បាន​ចេញ​លក់​រួចហើយ​នៅ​ទីផ្សារ​បរទេស​ ​ដូចជា​ចក្រភព​អង់គ្លេស​ ​កាលពី​ចុងខែ​កក្កដា​កន្លងទៅ​។​

​Axon​ ​10​ ​Pro​ ​5G​ ​មានតម្លៃ​លក់​ចាប់ពី​ប្រមាណ​ ​454ដុល្លារ​សម្រាប់​ប្រភេទ​ ​RAM​ ​ទំហំ​ ​6GB​/​ROM​ ​128GB​។​ ​តម្លៃ​ ​525ដុល្លារ​សម្រាប់​ ​RAM​ ​8GB​/​ROM​ ​256GB​ ​និង​តម្លៃ​ ​596ដុល្លារ​សម្រាប់​ ​RAM​ ​12GB​/​ROM​ ​256GB​៕​

Advertisement