AirPods​ ​3​ ​នឹង​មានតម្លៃ​ថ្លៃជាង​មុន​ ​តែ​មាន​បង្កប់​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក​ ​

​ក្រុមហ៊ុន​ ​Apple​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​នឹង​មាន​ចេញផ្សាយ​កាស​ឥត​ខ្សែ​ ​AirPods​ ​3​ ​ជាមួយ​ការ​វិវឌ្ឍ​ដ៏​ធំ​ទាក់ទិន​ការ​បំពាក់​អាវក្រោះ​ការពារ​ទឹក​នៅ​អំឡុង​ចុងឆ្នាំ2019​ ​នេះ​។​ ​នេះ​បើ​យោង​តាម​ការ​លើកឡើង​របស់​អ្នកវិភាគ​ ​Daniel​ ​Ives​ ​របស់​ក្រុម​ ​Wedbush​។​

​ក្រុម​ ​Wedbush​ ​TMT​ ​បាន​ចំណាយពេល​កាលពី​សប្តាហ៍​មុន​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នូវ​ផ្នែក​គ្រឿងបន្លាស់​មួយចំនួន​នៅ​តំបន់​អាស៊ី​ដើម្បី​វាស់​ស្ទង់​ពី​បញ្ហា​តម្រូវការ​ ​និង​ការ​ផ្គត់ផ្គង់​។​ ​ជា​លទ្ធផល​សម្រេច​បាន​ ​ក្រុម​ខាងលើ​បាន​ព្យាករ​ថា​ ​Apple​ ​នឹង​ប្រកាស​ចេញ​ ​iPhone​ ​3ម៉ូ​ឌែ​លនៅ​ក្នុង​ខែកញ្ញា​ ​ដំណាលគ្នា​នឹង​ ​AirPods​ ​3​ ​នៅ​អំឡុង​ពេលក្រោយ​នោះ​។​

​ប្រភព​បាន​សង្កត់ធ្ងន់​ថា​ ​កាស​ឥត​ខ្សែ​ជំនាន់​ទី3​ ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​នឹង​រចនា​បន្ថែម​នូវ​មុខងារ​មួយចំនួន​ ​បូក​ផ្សំនឹង​អាវក្រោះ​ការពារ​ទឹក​ ​ខណៈ​តម្លៃ​ក៏​នឹង​ខ្ពស់​ជាង​មុន​ដែរ​។​ ​ស្រដៀងគ្នា​នឹង​របាយការណ៍​ ​Bloomberg​ ​ចុះផ្សាយ​កន្លងទៅ​ ​ដែល​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​Apple​ ​កំពុង​សម្ងំ​អភិវឌ្ឍ​កាស​ ​AirPods​ ​ការពារ​ជម្រាប​ទឹក​ ​ដែល​មិន​បារម្ភ​ត្រឹមតែ​ទឹក​សាច​ ​ឬ​ទឹកភ្លៀង​ប៉ុណ្ណោះ​ ​តែ​មិនមែន​ប្រភេទ​ប្រើប្រាស់​ដល់​ការ​មុជទឹក​ជ្រៅ​ឡើយ​៕​





Advertisement