Google​ ​ប្រើ​ ​AI​ ​អាច​រក​ឃើញ​ជំងឺ​តម្រងនោម​ ​48ម៉ោង​មុន​វេជ្ជបណ្ឌិត​

​DeepMind​ ​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​AI​ ​របស់​ ​Google​ ​បាន​ប្រកាស​ថា​ ​កម្មវិធី​ ​AI​ ​របស់​ពួកគេ​អាច​កំណត់​អត្តសញ្ញាណ​នៃ​ជំងឺ​តម្រងនោម​ក្នុង​អ្នកជំងឺ​ ​ដែល​ត្រូវការ​លាង​ឈាម​ដោយ​បន្ទាន់​។​ ​កម្មវិធី​នេះ​អាច​សម្គាល់​ជំងឺ​មុន​ការ​ចេញ​រោគសញ្ញា​ ​48ម៉ោង​ ​ដោយមាន​កម្រិត​ភាព​ច្បាស់លាស់​ ​90​%​។​

​កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គម្រោង​មួយ​របស់​ក្រុមហ៊ុន​ ​DeepMind​ ​និង​ដេ​ប៉ាតឺ​ម៉ង់​កិច្ចការ​អតីត​យុទ្ធជន​សហរដ្ឋអាមេរិក​ ​(​U.S​.​ ​Department​ ​of​ ​Veterans​ ​Affair​ ​ឬ​ ​VA​)​ ​សម្រាប់​ធ្វើជា​ជំនួយការ​របស់​វេជ្ជបណ្ឌិត​ ​ក្នុង​ការកំណត់​អត្តសញ្ញាណ​ជំងឺ​។​ ​កម្មវិធី​ ​A.I​.​ ​នេះ​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ច្បាស់​ ​ដោយសារ​ការសិក្សា​របស់​ ​VA​ ​និង​ ​Royal​ ​Free​ ​Hospital​ ​in​ ​London​។​ ​DeepMind​ ​បាន​ធ្វើការវិភាគ​ទិន្នន័យ​អំពី​អ្នកជំងឺ​រាប់​សែន​នាក់​ដែល​បាន​យក​មក​ពី​មន្ទីរពេទ្យ​ជាង​ ​100កន្លែង​។​

​នៅ​ជុំវិញ​ពិភពលោក​ ​មនុស្ស​ប្រមាណ​ជាង​ ​2លាន​នាក់​បាន​ស្លាប់​ក្នុង​ ​1ឆ្នាំ​ ​ដោយសារ​ជំងឺ​តម្រងនោម​។​ ​ជំងឺ​ទាំងនេះ​អាច​ធ្វើ​ឱ្យ​តម្រងនោម​ឈប់​ដំណើរការ​ ​ធ្វើ​ឱ្យ​មានការ​ខូចខាត​តម្រងនោម​។​ ​វេជ្ជបណ្ឌិត​មានការ​លំបាក​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ទាំងនេះ​ ​ដោយសារតែ​ជំងឺ​មាន​ភាព​មិន​ច្បាស់លាស់​ ​និង​បង្ហាញ​រោគសញ្ញា​ក៏​នៅពេល​ដែល​តម្រងនោម​បាន​ចាប់ផ្ដើម​ខូចខាត​បាត់​ទៅ​ហើយ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​Google​ ​បាន​ទិញ​ក្រុមហ៊ុន​ ​DeepMind​ ​កាលពី​ឆ្នាំ2014​ ​ក្នុង​តម្លៃ​ ​500លាន​ដុល្លា​ ​ដើម្បី​ឈាន​ចូល​ទីផ្សារ​បច្ចេកវិទ្យា​ ​AI​ ​និង​យក​ចូល​អ្នកបច្ចេកទេស​សម្រាប់​បញ្ហា​ ​Machine​ ​Learning​ ​របស់​ ​Google​។​ ​គំរូ​សុខាភិបាល​របស់​ ​DeepMind​ ​ទាំងអស់​ ​នឹង​ផ្ទេរ​ចូល​គម្រោង​ ​Google​ ​Health​ ​ដែល​សិក្សា​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ ​និង​ការ​ព្យាករ​ពី​ការ​ជាសះស្បើយ​អ្នកជំងឺ​៕






Advertisement