លេង​ ​Facebook​ ​ឬ​ ​Instagram​ ​ច្រើន​ម៉ោង​ ​អ្នកស្រាវជ្រាវ​រក​ឃើញថា​ ​ឆាប់​កើតជំងឺ​បាក់ទឹកចិត្ត​

​របាយការណ៍​ចុងក្រោយ​ចេញពី​ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​ចិត្តសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ ​Pennsylvania​ ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ​និង​បញ្ហា​នៃ​ជំងឺ​បាក់ទឹកចិត្ត​ ​ការ​ធុញថប់​អារម្មណ៍​ ​និង​ភាព​ឯកា​ដែល​កំពុង​ជជែកវែក​ញែក​ជា​សាធារណៈ​។​

​លោកស្រី​ ​Melissa​ ​G.Hunt​ ​នាយិកា​ផ្នែក​បណ្ដុះបណ្ដាល​នៃ​ ​Clinical​ ​Training​ ​និង​មិត្ត​រួមការ​ងារ​នៅ​ ​Upenn​ ​បាន​សាកល្បង​ធ្វើតេស្ត​ដោយ​ឱ្យ​មនុស្ស​ប្រើប្រាស់​បណ្តាញ​សង្គម​បែប​ធម្មតា​ ​ធៀប​នឹង​ការកំណត់​ពេលវេលា​ត្រឹម​ ​10នាទី​ក្នុង​ ​1ថ្ងៃ​។​ ​ការសាកល្បង​ធ្វើឡើង​លើ​បណ្តាញ​សង្គម​ពេញ​និ​យម​ធំៗ​ចំនួន៣​ ​រួមមាន​ ​Instagram​,​ ​Facebook​ ​និង​ ​Snapchat​ ​ដោយ​ចំណាយពេល​ធ្វើតេស្ត​សរុប​ ​3សប្តាហ៍​លើ​និស្សិត​ ​ចំនួន​ ​143នាក់​។​

​ជា​លទ្ធផល​ ​ក្រោយ​សាកល្បង​នេះ​បាន​បញ្ចប់​ ​អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​អ្នកប្រើ​ប្រាស់​គួរ​ដាក់កំហិត​ពេលវេលា​ប្រើ​បណ្ដាញ​សង្គម​ត្រឹម​ ​30នាទី​បាន​ហើយ​ក្នុង​ ​1ថ្ងៃ​ ​ដើម្បី​ពង្រឹង​អារម្មណ៍​ ​និង​សុខភាព​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ​៕​





Advertisement