វិ​ធី​ងាយ​ៗ​បញ្ចៀស​ការ​ឈឺក​ដៃ​ ​ពេល​វាយ​កុំព្យូទ័រ​ច្រើន​ម៉ោង​រាល់ថ្ងៃ​

​សព្វថ្ងៃ​នេះ​ ​ការប្រើ​ប្រាស់​កុំព្យូទ័រ​មិន​អាច​ចៀស​បាន​ឡើយ​ ​មិនថា​អ្នកធ្វើការ​ ​ឬ​អ្នករៀន​ផ្នែក​ ​IT​ ​ដែល​ត្រូវ​នៅ​ជាប់​ស្និទ្ធ​នឹង​ ​Keyboard​ ​ជា​រៀងរាល់ថ្ងៃ​ឡើយ​។​ ​ការ​វាយ​កុំព្យូទ័រ​រៀងរាល់ថ្ងៃ​ជាច្រើន​ម៉ោង​មិនបាន​ត្រឹមត្រូវ​ ​អាច​បណ្ដាល​ឱ្យ​ឈឺក​ដៃ​ ​ស្ពឹក​ម្រាមដៃ​ ​ហើយ​អាការ​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ ​រហូតដល់​វះកាត់​ព្យាបាល​ក៏​មាន​។​

​*​ដើម្បី​បញ្ចៀស​ការឈឺចាប់​កដៃ​ ​
​-​រក្សា​ដងខ្លួន​ឱ្យ​បាន​សមស្រប​ ​
​-​រៀបចំ​កន្លែង​អង្គុយ​ ​រួម​ទាំង​ម៉ាស៊ីន​កុំព្យូទ័រ​ឱ្យ​បាន​ត្រឹមត្រូវ​
​-​យកចិត្ត​ទុកដាក់​ចំពោះ​ទីតាំង​ដៃ​
​-​ត្រួតពិនិត្យ​បច្ចេកទេស​របស់​អ្នក​ ​(​វាយ​អក្សរ​)​
​-​ធ្វើ​ម៉ាស្សា​សាច់ដុំ​ ​មុន​ពេល​វាយ​អក្សរ​ ​

​*​ឥរិយាបថ​គួរ​មានការ​កែសម្រួល​
​កែសម្រួល​កៅអីអង្គុយ​ ​ដោយ​ជើង​គួរ​ដាក់​រាបស្មើ​លើ​ផ្ទៃ​ ​ជាមួយ​ជង្គង់​បត់​ ​90ដឺក្រេ​ ​ដើម្បី​បញ្ចៀស​ការ​ឈឺខ្នង​។​ ​អេក្រង់​គួរ​កែសម្រួល​ឱ្យ​ស្ថិតនៅ​កម្រិត​កម្ពស់​ភ្នែក​។​ ​បើ​ធ្វើការ​ច្រើន​ម៉ោង​ជាមួយ​ ​Laptop​ ​គួរ​ពិចារណា​ទិញ​ ​Wireless​ ​Keyboard​។​ ​ហើយ​ពេល​វាយ​បញ្ចូល​អក្សរ​ ​មិន​គួរ​ទម្លាក់​កដៃ​ឱ្យ​ផ្អិប​នឹង​ផ្ទៃតុ​ឡើយ​។​ ​គួរ​ដាក់​ ​Keyboard​ ​លើ​ផ្ទៃរាប​ស្មើ​ស្ថិតនៅ​កម្រិត​ដូចគ្នានឹង​កែងដៃ​ ​ឬក្រោម​កែងដៃ​បន្តិច​។​ ​ម្យ៉ាងវិញទៀត​ ​មិន​គួរ​ពាក់​គ្រឿងអលង្ការ​ពេល​កំពុង​វាយ​អក្សរ​នោះ​ឡើយ​ ​ព្រោះ​វា​បាន​ត្រឹមតែ​បង្កើន​ទម្ងន់​ឱ្យ​សាច់ដុំ​ខំប្រឹង​ឡើង​ប៉ុណ្ណោះ​។​

​*​ធ្វើ​យ៉ាងណា​បើ​មានការ​ឈឺចាប់​
​ភាព​ឈឺចាប់​ ​ស្ពឹក​ ​រួយ​ ​បរិវេណ​កដៃ​ ​អាច​កើតមាន​មួយរយៈពេល​ខ្លី​ក្រោយ​ធ្វើការ​ជាមួយ​កុំព្យូទ័រ​ ​ឬ​ពេញ1ថ្ងៃ​តែម្តង​។​ ​បើ​មាន​អារម្មណ៍​ស្ពឹក​ ​រួយ​កដៃ​ ​គួរ​ពាក់​ស្រោម​កដៃ​ ​ឬ​សម្រាក​ពី​ការ​វាយ​អក្សរ​ជា​បណ្ដោះអាសន្ន​ ​ឬ​អាច​ប្រើ​បច្ចេកវិទ្យា​បំប្លែង​សំឡេង​ទៅជា​អក្សរ​ ​អាច​ជួយ​បាន​ច្រើន​ ​បើ​បាន​ស្និទ្ធ​ប្រើ​។​ ​គួរ​ដឹងផង​ដែរ​ថា​ ​ការ​សរសេរ​ ​ដោយដៃ​ ​ក៏អាច​បណ្តាល​ឱ្យ​សាច់ដុំ​មាន​សម្ពាធ​ដល់ក​ដៃ​ ​ឬ​បាតដៃ​ផង​ដែរ​។​ ​បើ​នៅតែ​មិន​ធូរស្រាល​ ​គួរ​ទៅ​ជួប​គ្រូពេទ្យ​ ​ពិគ្រោះ​យោបល់​ ​និង​ទទួលការ​ព្យាបាល​តាម​ស្ថានភាព​ជាក់ស្តែង​។​ ​អ្នក​ដែល​ប្រើ​កុំព្យូទ័រ​ពេញ​ ​1ថ្ងៃ​ ​សម្រាប់​ការងារ​ ​ឬ​ការសិក្សា​ ​អាច​ទាញ​អត្ថ​ប្រយោជន៍​ពី​ជំនាញ​វាយ​អក្សរ​បាន​ស្ទាត់​នេះ​បាន​ ​ប៉ុន្តែ​គួរ​ព្យាយាម​ទម្លាប់​ប្រើ​បច្ចេកទេស​ឱ្យ​បាន​សមស្រប​ទាក់ទង​នឹង​ល្បឿន​ ​និង​ភាព​ត្រឹមត្រូវ​លើ​ ​Key​៕​



Advertisement