Samsung​ ​រំពឹង​ថា​ ​នឹង​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​ឱ្យ​បាន​ ​4លាន​គ្រឿង​ដល់​ចុងឆ្នាំ2019​

​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ធំ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​Samsung​ ​បាន​បញ្ចេញ​របាយការណ៍​នៅ​ត្រីមាស2​ ​ឆ្នាំ2019​ ​របស់​ខ្លួន​ថា​ ​2ត្រីមាស​ដើមឆ្នាំ2019នេះ​ ​ក្រុមហ៊ុន​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ​បាន​ចំនួន​ ​2លាន​គ្រឿង​ ​ហើយ​ជាមួយនឹង​ការ​បញ្ចេញ​លក់​ ​Galaxy​ ​Fold​ ​5G​ ​និង​ ​Galaxy​ ​A90​ ​5G​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​បាន​បង្ហាញ​ក្ដី​រំពឹង​ថា​តួលេខ​នឹង​កើនឡើង​ដល់​ ​4លាន​គ្រឿង​នៅ​ដំណាច់ឆ្នាំ​នេះ​។​

​ក្រោយពី​ឱ្យ​ដឹងពី​មហិច្ឆតា​ដ៏​ធំ​បែបនេះ​ ​លោក​ ​JuneHee​ ​Lee​ ​អនុប្រធាន​ជាន់ខ្ពស់​របស់​ ​Samsung​ ​បាន​បង្ហាញ​ពី​សញ្ញា​ល្អ​មួយ​អំពី​ ​Galaxy​ ​Fold​ ​ដែល​ជា​ស្មា​ត​ហ្វូ​នប​ត់​អេក្រង់​ជំនាន់​ដំបូង​គេ​ ​ដែល​មាន​អ្នកគាំទ្រ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​ដោយ​គ្រាន់តែ​បើក​ឱ្យ​កុម្ម៉ង់​ទិញ​នៅ​លើ​អន​ឡា​ញបាន​ត្រឹមតែ​ ​15នាទី​ ​ក៏​លក់​អស់​ ​1,000គ្រឿង​បាត់​ទៅ​ហើយ​។​ ​សម្រាប់​ម៉ូដែល​មាន​ ​5G​ ​ក្រុមហ៊ុន​ក៏​នឹង​បញ្ចេញ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ផង​ដែរ​។

​ ​នេះ​បើ​តាម​លោក​ ​JuneHee​ ​Lee​ ​បញ្ជាក់​៖​ ​លោក​ ​JuneHee​ ​Lee​ ​អនុប្រធាន​ជាន់ខ្ពស់​របស់​ ​Samsung​ ​ក៏បាន​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ​Galaxy​ ​A90​ ​5G​ ​ដែល​ទើប​ប្រកាស​ចេញ​លក់​ថ្មី​ៗ​នេះ​ ​នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​ដែល​មានតម្លៃ​ធូរ​ថ្លៃជាង​គេ​បំផុត​របស់​ ​Samsung​ ​ដែល​នឹង​មានតម្លៃ​លក់​ ​749អឺ​រ៉ូ​ ​(​ប្រមាណ​ ​825ដុល្លារ​)​។​ ​ចំពោះ​ម៉ូដែល​ ​Galaxy​ ​Note​ ​10​ ​5G​ ​ក៏បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ដែរ​ ​ដែល​ធ្វើ​ឱ្យ​តួលេខ​ចំនួន​លក់​បាន​នេះ​ហក់​ឡើង​ដល់​ ​2លាន​គ្រឿង​ ​នៅពេល​បញ្ចេញ​ទៅលើ​ទីផ្សារ​។​ ​រីឯGalaxy​ ​Fold​ ​5G​ ​គឺជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​ថ្លៃ​បំផុត​របស់​ក្រុមហ៊ុន​ ​ដោយ​នឹង​មានតម្លៃ​ខ្ទង់​ ​2ពាន់​ដុល្លារ​។​ ​ទិន្នន័យ​ទាំងនេះ​ ​ចាត់ទុកថា​ជា​តួលេខ​ល្អ​មួយ​ ​ព្រោះថា​ ​Samsung​ ​មិនទាន់​មាន​ស្មា​ត​ហ្វូ​ន​ ​5G​ ​ច្រើន​នៅឡើយ​ទេ​៕​






Advertisement