គុណវិបត្តិ​របស់​កាស​ ​Bluetooth​ ​ដែល​អ្នក​គួរ​ប្រុងប្រយ័ត្ន​ឱ្យ​ខ្លាំង​!​ ​

​ស្មា​ត​ហ្វូ​នកំ​ពូល​ៗ​ភាគច្រើន​ពេលឥឡូវនេះ​បាន​ទម្លាក់​ចោល​រន្ធ​កាស​ ​ដោយ​បន្សល់ទុក​ត្រឹម​រន្ធ​ ​USB​ ​Type​-​C​ ​ប្រើ​ទាំង​ភ្ជាប់​កាស​ ​សាក​ថ្ម​ ​និង​ផ្លាស់ប្ដូរ​ទិន្នន័យ​នានា​ ​ហើយ​បើ​ចង់​ភ្ជាប់​កាស​ខ្សែ​ធម្មតា​ ​ក៏​តម្រូវ​ឱ្យ​មាន​ឌុយ​បំបែក​ ​ឬ​ឌុ​យក្បាល​ ​USB​ ​Type​-​C​ ​តែម្តង​។​ ​

​ចំណែក​កាស​ ​Bluetooth​ ​កំពុង​មាន​ភាព​ពេញនិយម​ ​ងាយស្រួល​ភ្ជាប់​ប្រើ​ ​គ្រប់​ទីកន្លែង​អាច​ប្រើ​បាន​ស្ទើរតែ​គ្រប់​ស្មា​ត​ហ្វូ​ន​។​ ​តែ​យ៉ាងណាក៏ដោយ​ ​សំឡេង​តាម​ ​Bluetooth​ ​នៅ​មាន​ភ្ជាប់​ជាមួយ​សំឡេង​រំខាន​ ​ដែល​នៅ​មិនទាន់​អាច​ជំនួស​រន្ធ​កាស​ ​Headphone​ ​Jack​ ​បាន​ឡើយ​។​ ​ខាងក្រោម​នេះ​ ​គឺ​ព្រំដែន​កំណត់​នៃ​គុណវិបត្តិ​នៃ​ការប្រើ​កាស​ឥត​ខ្សែ​ទាំងនោះ​.​.​.​។​

​1​)​ ​អ្នកប្រើ​ប្រាស់​ភាគច្រើន​ ​មិន​អាច​ឮ​ភាព​ខុសគ្នា​បានទេ​ ​បើ​មាន​អាយុ​ចាប់ពី​ជាង​ ​24ឆ្នាំ​ឡើង​ទៅ​។​ ​កាស​ ​Bluetooth​ ​ល្អ​ស្ដាប់​ ​បើ​អ្នក​ស្ថិតនៅ​ក្នុង​ទីតាំង​ដែល​មាន​សំឡេង​រំខាន​ ​ឬ​ទីប្រជុំជន​ ​តែបើ​ស្ដាប់​នៅក្នុង​ទីតាំង​ស្ងប់ស្ងាត់​ ​កាស​ខ្សែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។​

​2​)​ ​រាល់​ ​Bluetooth​ ​Codec​ ​មាន​បញ្ហា​កំណត់​ខ្នាត​គុណភាព​មិនសូវ​ល្អ​ទេ​។​

​3​)​ ​មិនទាន់​មាន​ ​Codec​ ​ឬ​កាស​ ​Bluetooth​ ​ណា​អាច​ប្រជែង​នឹង​គុណភាព​រលក​សញ្ញា​ខ្សែ​បានទេ​។​ ​ត្រង់​ចំណុច​នេះ​ ​គេ​បាន​សិក្សា​បន្ថែម​ដោយ​ប្រើ​គំរូ​សិក្សា​ពី​សំឡេង​ ​(​Psychoacoustic​)​ ​AAC​ ​ប៉ុន្តែ​លទ្ធផល​ចេញ​មក​ ​អាច​កាត់បន្ថយ​ទិន្នន័យ​តិចតួច​ ​ដែល​ធម្មតា​មិន​អាច​សម្គាល់​ដឹង​បាន​ឡើយ​។​ ​

​បើ​យោង​តាម​វេ​ប​សាយ​ ​SoundGuys​ ​បាន​រក​ឃើញថា​ ​ចន្លោះ​ពី​ឧបករណ៍​ទៅ​កាស​ ​Bluetooth​ ​មាន​សំឡេង​រំខាន​ខ្ពស់​(​ក​ម្រិ​ត​ហ្វ្​រេ​កង់​ខ្ពស់​)​។​ ​ប្រភព​ដដែល​បាន​បន្ថែម​ថា​ ​កាស​ ​Bluetooth​ ​បើ​សម្រាប់​ក្មេង​ៗ​មិន​គួរ​ស្តាប់​នោះ​ទេ​។​ ​ជាង​នេះ​ទៀត​ ​កាស​ប្រើ​ ​AAC​ ​ដូចជា​ ​AirPods​ ​របស់​ ​Apple​ ​ក៏​មិនល្អ​សម្រាប់​ប្រើជា​មួយ​ទូរស័ព្ទ​ ​Android​ ​ដែរ​។​ ​

​ការសិក្សា​បាន​បរិយាយ​លម្អិត​ថា​ ​ការសាកល្បង​រលក​សញ្ញា​ ​AAC​ ​ពី​ទូរស័ព្ទ​ ​Android​ ​ដូចជា​ ​Huawei​ ​P20​ ​Pro​,​ ​LG​ ​V30​ ​និង​ ​Samsung​ ​Galaxy​ ​Note​ ​8​ ​សុទ្ធតែ​មាន​ភាព​ខុសគ្នា​ ​ដែល​មូលហេតុ​នេះ​គេ​បាន​រក​ឃើញ​ដោយសារ​មុខងារ​សន្សំសំចៃ​ថ្ម​ ​មានHardware​ ​ខុស​ៗ​គ្នា​របស់​ប្រព័ន្ធ​ ​Ecosystem​ ​Android​ ​ទើប​វា​មាន​ឥទ្ធិពល​លើ​សំឡេង​បែបនេះ​ ​ដែល​ខុសពី​ ​iOS​ ​Device​។​ ​

​វិធី​ល្អ​បំផុត​ ​គួរ​ស្ដាប់​ក្រោម​សំឡេង​ ​90dB​។​ ​ម្យ៉ាងទៀត​ ​កាស​ខ្សែ​នៅតែ​ផ្ដល់​គុណភាព​សំឡេង​បាន​ល្អ​ ​ធូរ​ថ្លៃជាង​ ​ជាពិសេស​ស្ដាប់​នៅក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​ ​គ្រាន់តែ​មិនសូវ​ទាន់សម័យ​នឹងគេ​ប៉ុណ្ណឹង​ឯង​៕​




Advertisement