តើ​សាក​ញឹកញាប់​ពេក​ ​អាច​ធ្វើ​ឱ្យ​ថ្ម​ ​iPhone​ ​ឆាប់​ខូច​ ​និង​ធ្លាក់​គុណភាព​ដែរ​ទេ​?​

​ធ្លាប់​មានការ​លើកឡើង​ថា​ ​ប្រសិន​ម្ចាស់​ ​iPhone​ ​ឧស្សាហ៍​ដោត​ទូរស័ព្ទ​សាក​ថ្ម​ញឹកញាប់​ ​ទាំង​ទូរស័ព្ទ​ក៏​នៅសល់​ថ្ម​ខ្លះ​ដែរ​នោះ​ ​នឹង​ធ្វើ​ឱ្យ​ឆាប់​បង្ក​ជា​បញ្ហា​ឆាប់​ខូច​ថ្ម​ខ្លាំង​បំផុត​។​ ​តើ​ការ​លើកឡើង​នេះ​ជា​ការពិត​ដែរ​ឬ​យ៉ាងណា​?​

​ចម្លើយ​គឺ​ ​អាច​ថា​ ​ជា​ការពិត​បាន​ ​ប្រសិនបើ​ទូរស័ព្ទ​របស់​លោកអ្នក​ជា​ទូរ​ស័ព្ទ​សេរ៊ី​ចាស់​ៗ​ដែល​បំពាក់​ថ្ម​ ​nickel​-​cadmium​ ​តែ​ផ្ទុយទៅវិញ​ ​ចូល​មកដល់​យុគសម័យ​ទំនើប​គ្រប់​ ​iPhone​ ​ធុន​ខ្ពស់​-​ទាប​ទាំងអស់​ ​សុទ្ធសឹងតែ​ប្រើប្រាស់​ថ្ម​ប្រភេទ​ ​Lithium​ ​ion​ ​ដែល​វា​ពុំ​ទាមទារ​ឱ្យ​លោកអ្នក​មើលថែ​ទាំ​ខ្លាំង​ដូច​ថ្ម​សេរ៊ី​ចាស់​ឡើយ​ ​ដូច្នេះ​ជា​រួម​ ​ការ​ដក​ទូរស័ព្ទ​ដែល​សាក​មិនទាន់​ពេញ​ ​100​%​ ​មក​ប្រើប្រាស់​ ​ហើយ​សាក​ថ្ម​ថែម​ ​ទាំង​ទូរស័ព្ទ​មាន​ថ្ម​ខ្លះ​ហើយ​នោះ​ ​វា​មិន​បង្ក​បញ្ហា​ដល់​ថ្ម​ឡើយ​។​

​ជុំវិញ​ហេតុផល​នេះ​ ​គឺ​ដោយសារតែ​ថ្ម​ ​Lithium​ ​ion​ ​មាន​អាយុកាល​របស់​វា​ ​ដែល​គិតជា​វដ្ដ​នៃ​ការ​សាក​។​ ​រាល់ពេល​ដែល​ថ្ម​ឡើង​ពេញ​ ​100​%​ ​ម្តង​ ​រាប់​ថា​ ​1វដ្ដ​(​ឬ​ ​1ជុំ​)​ ​ដោយ​មិន​គិតថា​ ​ក្នុង​ ​1ថ្ងៃ​លោកអ្នក​ដោត​សាក​ថ្ម​ ​2​ ​ឬ​ ​3ដងនោះ​ទេ​ ​សំខាន់​ឱ្យ​តែ​ថ្ម​ពេញ​ ​100​%​ ​នោះ​ទើប​រាប់​ចូល​ថា​ ​1វដ្ដ​។​

​អាយុកាល​របស់​ថ្ម​តាមរយៈ​ការ​លើកឡើង​របស់​ ​Apple​ ​ជាមធ្យម​អាច​ធន់​បាន​ដល់​ ​400វដ្ដ​នៃ​ការ​សាក​ ​ក្រោយពី​នោះ​ ​គឺ​គុណភាព​របស់​វា​នឹង​ចុះ​ថមថយ​ ​ហើយ​ទាមទារ​ឱ្យ​លោកអ្នក​ផ្លាស់​ថ្ម​ថ្មី​ក្នុងករណី​ចាំបាច់​។​ ​សម្រាប់​ឯ​បញ្ហា​ដែល​ថា​ ​ការ​សាក​ញឹកញាប់​អាច​នឹង​ធ្វើ​ឱ្យ​ថ្ម​ឆាប់​ខូច​នោះ​ ​គឺ​វា​ទាក់ទិន​នឹង​សីតុណ្ហភាព​ក្នុងអំឡុងពេល​សាក​ទៅវិញ​ទេ​។​

​Apple​ ​បាន​ណែនាំ​ថា​ ​អតិថិជន​ចាំបាច់​គួរ​រក្សាទុក​ ​iPhone​ ​របស់​ខ្លួន​តែ​ក្នុង​បរិវេណ​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ ​0ទៅ​ ​35អង្សា​សេ​ ​និង​បញ្ចៀស​ការ​ខ្ពស់​ជាង​ ​45អង្សា​សេ​។​ ​អំឡុង​ពេល​សាក​អ្នក​ក៏​គួរតែ​ដោះ​ស្រោម​ចេញ​ ​ប្រសិនបើ​មាន​ ​ធ្វើបែប​នេះ​ក៏​ជួយ​មិន​ឱ្យ​ម៉ាស៊ីន​ឆាប់ឡើង​កម្តៅ​បាន​ដែរ​៕​


Advertisement