ស្ងាត់​ៗ​!​ ​កាស​ឥត​ខ្សែ​ ​1ទៀត​ ​Apple​ ​តម្លៃ​ ​250ដុល្លារ​កាត់បន្ថយ​សំឡេង​រំខាន​ ​ស្ដាប់​ចម្រៀង​បាន​ ​24ម៉ោង​ ​

​រំលង​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​ប្រកាស​ចេញ​កាស​ ​AirPods​ ​Pro​ ​ដែល​ជា​កាស​ឥត​ខ្សែ​ ​1ប្រភេទ​ទៀត​ក្នុង​ស្រឡាយ​ ​AirPods​ ​ដែល​មានតម្លៃ​ផ្លូវការ​ ​250ដុល្លារ​។​ ​មុខងារ​សំខាន់​លើ​ ​AirPods​ ​Pro​ ​គឺ​មុខងារ​ទប់​សំឡេង​រំខាន​ ​ការ​ឌីហ្សាញ​ធន់​នឹង​ទឹក​កម្រិត​ ​IPX4​ ​និង​មុខងារ​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត​។​

​ថាមពល​ថ្ម​របស់​ ​AirPods​ ​Pro​ ​គឺ​ស្រដៀងនឹង​ ​AirPods​ ​ដែរ​។​ ​ពេល​បើកមុខ​ងារ​ទប់​សំឡេង​រំខាន​ ​លោកអ្នក​អាច​ស្ដាប់​ចម្រៀង​បាន​ ​4ម៉ោង​ ​និង​បាន​ ​5ម៉ោង​ពេល​បិទមុខ​ងារ​នេះ​។​ ​បើ​និយាយ​ទូរស័ព្ទ​ ​គឺ​ទប់ទល់​បាន​ ​3.5ម៉ោង​។​ ​ប្រអប់​កាស​ ​អាច​ផ្ដល់​ថាមពល​ថ្ម​បន្ថែម​បាន​ ​ដែល​អាច​ដំឡើង​រយៈពេល​ស្ដាប់​ចម្រៀង​ដល់​ ​24ម៉ោង​ ​និង​ការ​និយាយ​ទូរស័ព្ទ​បាន​ ​18ម៉ោង​។​ ​ប្រអប់​កាស​នេះ​ដែរ​ ​គឺ​អាច​សាក​ថ្ម​ដោយ​មិន​ប្រើ​ខ្សែ​បាន​។​

​កាស​ ​AirPods​ ​Pro​ ​នេះ​ក៏​មាន​ ​Pressure​ ​Sensitive​ ​ដែល​លោកអ្នក​អាច​ច្របាច់​វា​ដើម្បី​ដំណើរការ​មុខងារ​មួយចំនួន​បាន​។​ ​លោកអ្នក​អាច​ចុច​ឱ្យ​ជាប់​ដើម្បី​ប្ដូរ​ពីមុខ​ងារ​ទប់​សំឡេង​ទៅ​ ​Transparency​ ​Mode​ ​និង​អាច​ចុច​ ​1ដង​ដើម្បី​ចាក់​ចម្រៀង​ ​ឬ​ផ្អាក​។​ ​ចុច​ ​2ដង​ដើម្បី​ប្ដូរ​បទចម្រៀង​ទៅមុខ​ ​និង​ចុច​ ​3ដង​ដើម្បី​ប្ដូរ​ថយក្រោយ​វិញ​៕​





Advertisement