យានអវកាស​ជប៉ុន​ ​នាំ​យក​គំរូ​ដី​អាចម៍ផ្កាយ​មក​ផែនដី​ ​ដោយ​ជោគជ័យ​

​អស់​រយៈពេល​ជាង1ឆ្នាំ​មកនេះ​ ​យានអវកាស​ដ៏​តូច​មួយ​របស់​ជប៉ុន​ ​បាន​ធ្វើការ​សិក្សា​ពី​ស្រទាប់ដី​នៃ​អាចម៍ផ្កាយ​មួយ​ឈ្មោះថា​ ​Ryugu​ ​ដែល​ស្ថិតនៅ​ជិត​ផែនដី​ជាងគេ​បំផុត​។​

​យានអវកាស​គ្មាន​មនុស្ស​បើក​នេះ​មានឈ្មោះ​ថា​ ​Hayabusa2​ ​បាន​ចាប់ផ្ដើម​ចេញដំណើរ​មកកាន់​ភពផែន​ដី​វិញ​ ​ក្រោយពី​ស្ថិតនៅ​ចម្ងាយ​ជាង​ ​180លាន​គីឡូម៉ែត្រ​ពី​ផែនដី​។​ ​ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន​សង្ឃឹមថា​ ​នឹង​ប្រើប្រាស់​វត្ថុធាតុដើម​ពី​អាចម៍ផ្កាយ​នេះ​ដើម្បី​ស្វែងរក​ប្រភព​ដើម​នៃ​ភពផែន​ដី​ ​និង​ប្រភព​នៃ​មហាសមុទ្រ​របស់​ផែនដី​។​ ​

​ជាមួយគ្នា​នេះ​ដែរ​ ​ខណៈ​ពេល​ដែល​កំពុង​ហោះ​ចេញ​មកកាន់​ផែនដី​វិញ​ជា​សន្សឹម​ៗ​នោះ​ ​យាន​ ​Hayabusa2​ ​ក៏​នឹង​ផ្ដិត​យក​រូប​ពិត​ពី​អាចម៍ផ្កាយ​រហូតដល់​ថ្ងៃទី18​ ​ខែវិច្ឆិកា​។​ ​Ryugu​ ​គឺជា​អាចម៍ផ្កាយ​ដែល​មាន​រាង​ដូច​គ្រាប់ពេជ្រ​ដែល​មាន​ទទឹង​ក្រោម​ ​3,000ហ្វ៊ី​ត​ ​ហើយ​ស្ថិតនៅ​ចម្ងាយ​រាប់​សិប​លាន​គីឡូម៉ែត្រ​ពី​ផែនដី​។​ ​ដំណើរ​របស់​យាន​ ​Hayabusa​ ​2​ ​បាន​ចាប់ផ្ដើម​ឡើង​កាលពី​ឆ្នាំ2014​ ​កន្លងទៅ​ ​ហើយ​វា​ជា​បេសកកម្ម​ទៅ​នាំ​យក​គំរូ​អាចម៍ផ្កាយ​ដំបូង​គេ​របស់​ពិភពលោក​៕​


Advertisement