Microsoft​ ​ប្ដូរ​វិធីសាស្ត្រ​ឲ្យ​បុគ្គលិក​ឈប់​ ​3​ ​ថ្ងៃធ្វើការ​ ​4​ ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ជោគជ័យ​ខ្លាំង​

November 19, 2019​ ម៉ោង 3:59 pm

​ការិយាល័យ​ក្រុមហ៊ុន​ ​Microsoft​ ​ក្នុង​ប្រទេស​ជប៉ុន​ ​បាន​សាកល្បង​កម្មវិធី​មួយ​ឈ្មោះថា​ ​”​Work​ ​Life​ ​Choice​ ​Challenge​ ​Program​”​ ​ដែល​បាន​ចាប់ផ្ដើម​កាលពី​ខែសីហា​។​ ​កម្មវិធី​នេះ​គឺ​ក្រុមហ៊ុន​ត្រូវ​បើក​ដំណើរការ​តែ​ ​៤​ ​ថ្ងៃ​ដោយ​បុគ្គលិក​អាច​ឈប់​បាន​រហូតដល់​ ​3​ ​ថ្ងៃ​។​

​នៅ​ត្រឹម​ចុងខែ​សីហា​ ​ក្រុមហ៊ុន​រក​ឃើញថា​កម្លាំង​ពលកម្ម​មានប្រសិទ្ធភាព​ជាង​មុន​ ​ដោយ​គេ​គិតគូរ​ឃើញថា​ចំណូល​ដែល​បុគ្គលិក​ម្នា​ក់ៗ​រកបាន​ជាមធ្យម​ ​មានការ​កើនឡើង​ ​39,9​%​ ​បើ​ធៀប​នឹង​ខែសីហា​ឆ្នាំ​ ​2018​ ​ដោយសារ​ការប្រជុំ​ពី​ចម្ងាយ​ ​(​Remote​ ​Meeting​)​ ​និង​ការកាត់បន្ថយ​រយៈពេល​នៃ​ប្រជុំ​។​ ​

​ក្រៅពី​នេះ​តួលេខ​បុគ្គលិក​ដែល​លាឈប់​ពី​ការងារ​ក្នុង​ខែសីហា​មាន​ ​25,5​%​ ​ទាប​ជាង​ឆ្នាំមុន​ ​ហើយ​ទំហំ​នៃ​ថាមពល​អគ្គិសនី​ដែល​ប្រើប្រាស់​មានការ​ថយ​ចុះ​ ​23,1​%​ ​និង​ចំនួន​ឯកសារ​ដែ​លបោះពុម្ភ​ថយ​ចុះ​ ​58,7​%​។​ ​កម្មវិធី​នេះ​ក៏​ទទួល​បានការ​បញ្ចេញមតិ​វិជ្ជមាន​ពី​បុគ្គលិក​ ​ដោយមាន​ ​82,1​%​ ​ពួកគេ​ចូលចិត្ត​នឹង​ការ​ធ្វើការ​ ​4​ ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។​

​Microsoft​ ​Japan​ ​និយាយ​ថា​ ​គ្រោង​នឹង​ដាក់​កម្មវិធី​ឲ្យ​ប្រើប្រាស់​ម្ដងទៀត​នៅក្នុង​រដូវ​ត្រជាក់​ខាងមុខ​ ​(​អំឡុង​ខែធ្នូ​ ​ដល់​ខែកុម្ភៈ​)​ ​ដើម្បី​បង្កើត​នូវ​បរិយាកាស​ការងារ​ដែល​បត់បែន​ជាង​មុន​។​ ​ក្នុង​ឆ្នាំ​ ​2018​ ​ក្រុមហ៊ុន​មួយ​របស់​នូវែលហ្សេឡង់​ក៏បាន​សាកល្បង​កម្មវិធី​ធ្វើការ​ ​4​ ​ថ្ងៃនេះ​រយៈពេល​ ​2​ ​ខែ​ ​ហើយ​ទទួល​បានការ​ឆ្លើយតប​វិជ្ជមាន​ពី​បុគ្គលិក​ ​ដែល​វា​ធ្វើឲ្យ​មាន​ភាពស្មើគ្នា​រវាង​ការងារ​ ​និង​ជីវិត​ផ្ទាល់ខ្លួន​៕​