ក្រុមហ៊ុន​ផលិត​រថយន្ត​ ​Vinfast​ ​Lux​ ​វៀតណាម​ ​ចេញមុខ​ប្រាប់​តម្លៃ​ជួសជុល​បើក​បុក​នឹង​របាំង​ផ្លូវ​កាលពី​ថ្ងៃមុន​

​រថយន្ត​ ​Vinfast​ ​Lux​ ​ម៉ូដែល​ ​A2.0​ ​មួយ​គ្រឿង​ដែល​បាន​បើក​បុក​នឹង​របាំង​ផ្លូវ​ ​ធ្វើ​ឱ្យ​ខូច​ផ្នែក​ខាងមុខ​ ​និង​ផ្នែក​ខាងក្រោម​បន្តិចបន្តួច​ ​កាលពី​ចុងខែ​តុលា​ ​ឆ្នាំ2019​ ​កន្លងទៅ​នោះ​ ​ម្ចាស់​រថយន្ត​ ​កើតមាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​នៅពេល​ឃើញ​ខាង​ហ្គា​រ៉ា​ស​ជួសជុល​ ​បង្ហាញ​អំពី​តម្លៃ​គ្រឿងបន្លាស់​នៅ​ហាង​រថយន្ត​ ​Vinfast​ ​នាទី​ក្រុង​ហាណូយ​ដែល​ត្រូវ​ចំណាយ​អស់​ដល់ទៅ​ ​15,000ដុល្លារ​ ​និង​សរុប​ទាំង​ថ្លៃ​សេវា​ផង​ ​គឺ​ដល់​ជិត​ ​22,000ដុល្លារ​។​ ​

​ក្រោយពី​ជួប​ហេតុការណ៍​ដ៏​ល្បី​ពេញទីក្រុង​ហាណូយ​កាលពី​ពេល​កន្លងមក​នោះ​ ​ក្រុមហ៊ុន​រថយន្ត​វៀតណាម​ ​Vinfast​ ​បាន​បញ្ចេញ​សេចក្ដីបញ្ជាក់​មួយ​ថា​ ​ថ្លៃ​គ្រឿងបន្លាស់​ខាងលើ​នេះ​ ​មិនមែន​ថ្លៃ​ដល់​ថ្នាក់​នោះ​ទេ​ ​តម្លៃ​ចេញពី​រោងចក្រ​ត្រឹមតែ​ប្រមាណ​ ​1,270​ ​ដុល្លារ​ប៉ុណ្ណោះ​។​ ​តែ​ចំពោះ​តម្លៃ​ថ្មីនេះ​ ​ក៏​នៅតែ​ធ្វើ​ឱ្យ​គេឯង​ភ្ញាក់ផ្អើល​ដូចគ្នា​ ​ដោយសារតែ​វា​ជា​តម្លៃ​ដ៏​ធូរ​មួយ​ ​ធូរ​ជាង​រថ​យន្ត​ល្បី​ៗ​ដទៃទៀត​ ​ការ​ទូទាត់​ថ្លៃ​គ្រឿងបន្លាស់​ថ្មី​ ​និង​សេវា​ជួសជុល​រថយន្ត​ ​Vinfast​ ​ខាងលើ​ ​គឺ​អស់​ជាង​ ​8,000ដុល្លារ​។​ ​

​សូម​រំឭក​ដែរ​ថា​ ​ចាប់តាំងពី​ខែមីនា​ ​ឆ្នាំ2019​ ​ក្រុមហ៊ុន​រថយន្ត​វៀតណាម​ ​Vinfast​ ​បាន​បញ្ជូន​រថយន្ត​ជាង​ ​100គ្រឿង​ ​ម៉ូដែល​ ​Lux​ ​A2.0​ ​និង​ ​Lux​ ​SA2.0​ ​ទៅកាន់​ប្រទេស​ចំនួន14​ ​ក្នុង​ទ្វីប​ចំនួន4​ ​ដើម្បី​ធ្វើតេស្ត​គុណភាព​ ​និង​សុវត្ថិភាព​។​ ​ក្នុង​នោះ​មានការ​ធ្វើតេស្ត​បុក​កម្ទេច​ ​ដែល​រថយន្ត​ទាំង​ ​2ម៉ូដែល​អាច​ទទួល​បាន​លទ្ធផល​ល្អ​។​ ​រថយន្ត​ ​Lux​ ​A2.0​ ​និង​ ​Lux​ ​SA2.0​ ​បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​ប៉ះទង្គិច​ច្រើន​ប្រភេទ​នៅក្នុង​ល្បឿន​ ​50​ ​គ.ម​/​ម៉​ ​និង​ ​64​ ​គ.ម​/​ម៉​។​
​លទ្ធផល​បាន​បង្ហាញថា​ ​រថយន្ត​ ​Vinfast​ ​ទាំង2​ ​អាច​ជាប់ការ​ធ្វើតេស្ត​ ​និង​ទទួល​បានការ​វាយតម្លៃ​ល្អ​ ​ក្នុង​ផ្នែក​ទាក់ទង​នឹង​សុវត្ថិភាព​រថយន្ត​ ​ដូចជា​ភាពរឹងមាំ​របស់​រថយន្ត​ ​និង​ការ​ការពារ​អ្នកដំណើរ​ជាដើម​៕​ ​


Advertisement