យានអវកាស​ ​NASA​ ​អាមេរិក​ ​រក​ឃើញ​ផ្កាយរណប​ចិន​ធ្លាក់​លើ​ភព​ព្រះចន្ទ​

​កាមេរ៉ា​នៃ​យានអវកាស​ ​NASA​ ​បាន​ថត​ជាប់​រូប​ផ្កាយរណប​របស់​ចិន​ ​ដែល​បាន​ធ្លាក់​នៅ​ផ្នែក​ម្ខាងទៀត​ ​ឬ​ផ្នែក​ងងឹត​នៃ​ភព​ព្រះចន្ទ​ ​(​ផ្នែក​ដែល​មើល​មិនឃើញ​ពី​ផែនដី​)​។​

​តាម​ការ​ចុះផ្សាយ​របស់​វេ​ប​សាយ​ ​Space​ ​បានឱ្យ​ដឹង​ថា​ ​ផ្កាយរណប​ចិន​ឈ្មោះ​ ​Longjiang​-​2​ ​បាន​ធ្លាក់​លើ​ទីតាំង​ផ្ទៃដី​ភព​ព្រះចន្ទ​នោះ​ ​កាលពី​ថ្ងៃទី31​ ​ខែកក្កដា​ ​ឆ្នាំ2019​ ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​របស់​វា​។​

​នៅ​ថ្ងៃទី14​ ​ខែវិច្ឆិកា​ ​អ្នក​វិទ្យាសាស្រ្ត​ ​NASA​ ​ដែល​តាមដាន​បេសកកម្ម​ ​Lunar​ ​Reconnaissance​ ​Orbiter​ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ទីតាំង​ធ្លាក់​របស់​ ​Longiang​-​2​។​ ​

​រដ្ឋបាល​អវកាស​ជាតិចិន​ ​បាន​បាញ់បង្ហោះ​ផ្កាយរណប​ ​Longjiang​-​2​ ​ដែល​មាន​ទម្ងន់​ត្រឹម​ ​45គីឡូក្រាម​ ​ទៅ​គន្លង​ភព​ព្រះចន្ទ​ ​កាលពី​ថ្ងៃទី20​ ​ខែឧសភា​ ​ឆ្នាំ2018​ ​វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ធ្វើការ​ជាមួយ​បងប្អូន​របស់​វា​គឺ​ ​Longjiang​-​1​ ​ពាក់ព័ន្ធ​នឹង​ការអង្កេត​តារា​សាស្រ្ត​៕​






Advertisement