ផលវិបាក​ ​3ធំៗ​នឹង​កើតឡើង​ ​បើ​ទម្លាប់​ដាក់​ទូរស័ព្ទ​ជិត​ខ្លួន​មុន​គេង​.​.​.​

December 3, 2019​ ម៉ោង 4:12 pm

មនុស្ស​ភាគច្រើន​ ​មុន​ពេល​គេង​ ​តែងតែ​យក​ទូរស័ព្ទ​មក​បើក​ ​Facebook​ ​ឬ​លេង​ហ្គេម​អ្វី​ផ្សេង​ៗ​ ​ដើម្បី​ជា​ការកម្សាន្ត​ ​ហើយ​ពេល​ពួកគេ​គេងលក់​ ​ទូរស័ព្ទ​នោះ​នឹង​ដាក់​នៅ​ក្បែរ​ខ្លួន​ជានិច្ច​។​ ​សួរ​ថា​ ​បើ​គេង​ដាក់​ទូរស័ព្ទ​ក្បែរ​ខ្លួន​បែបនេះ​ ​តើ​នឹង​មាន​បញ្ហា​អ្វី​កើតឡើង​ដែរ​ឬទេ​?​ ​

​ខាងក្រោម​នេះ​ជា​ការដាស់តឿន​ ​3យ៉ាង​ ​ពី​អ្នកជំនាញ​ឯកទេស​នៅ​សហរដ្ឋអាមេរិក​ ​ដែល​អាច​អ្នក​កត់សម្គាល់​ទុក​ ​ដើម្បី​ចៀសវាង​ពី​ហានិភ័យ​។​

​1​ ​)​ ​ដាក់​ទូរស័ព្ទ​ឱ្យ​ឆ្ងាយ​ពី​ខ្លួន​ ​មុននឹង​គេង​
​លោក​ ​Dr​.​ ​Walia​ ​បាន​លើកឡើង​ថា​ ​បើ​យើង​ដាក់​ទូរស័ព្ទ​ជិត​ខ្លួន​ ​ហើយ​បើ​នៅតែ​បន្ត​ទម្លាប់​បែបនេះ​ ​ពេល​អ្នក​ហៀបនឹង​គេង​ ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ ​ខ្វះ​មិនបាន​។​ ​ចំណែក​ខួរក្បាល​របស់​អ្នក​ ​នៅតែ​បន្តដំណើរ​ការ​គិតគូរ​ ​ធ្វើការ​មិន​សម្រាក​ ​ជាហេតុ​ធ្វើឲ្យ​អ្នក​ចង់តែ​បន្ត​ចុច​វា​កាន់តែ​យូរ​ជាង​នេះ​ ​រហូតដល់​មាន​អារម្មណ៍​នឿយ​ខ្លាំង​ ​ទើប​លក់​ដោយ​មិនដឹង​ខ្លួន​តែម្តង​។​

​2​)​ ​ពន្លឺ​ពណ៌ខៀវ​ ​ចេញពី​អេក្រង់​ប៉ះពាល់​ដល់​ដំណើ​ការ​ប្រស្រីភ្នែក​ ​និង​សរីរាង្គ​ស្បែក​
​បច្ចុប្បន្ន​ ​នរណា​ក៏​ដូច​នរណា​ដែរ​ ​តែងតែ​ប្រើ​ទូរស័ព្ទ​ ​និង​ដាក់​ទូរស័ព្ទ​ក្បែរ​ខ្លួន​មុន​ពេល​គេង​ ​ ​ប៉ុន្តែ​ប្រហែលជា​មិនដឹង​ថា​ ​រឿង​នោះ​ ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​នោះ​ទេ​។​ ​ការ​ដាក់​ទូរស័ព្ទ​នៅ​ក្បែរ​ខ្លួន​ ​ធ្វើ​ឱ្យ​យើង​មិន​អាច​គេងលក់​ស្កប់​បានទេ​ ​អារម្មណ៍​របស់​យើង​នឹង​នៅតែ​ជាមួយ​ទូរស័ព្ទ​។​ ​ដូច្នេះ​សរីរាង្គ​មិន​អាច​ផលិត​មេឡានីន​បាន​គ្រប់គ្រាន់​ ​(​គេង​មិនបាន​ច្រើន​ម៉ោង​ ​ស្បែក​ចាប់ផ្តើម​ស្ងួត​)​ ​ធ្វើ​ឱ្យ​សុខភាព​ចុះ​ខ្សោយ​ម្ដង​បន្តិច​ៗ​ ​ដោយ​មិនដឹង​ខ្លួន​។​ ​ដល់ពេលណា​មួយ​ ​យើង​នឹងអាច​ឈាន​ដល់​ការ​កើត​ជំ​ងឺ​ផ្សេង​ៗ​បាន​ ​ហើយ​អ្វី​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​នោះ​ ​គឺ​ជំងឺមហារីក​តែម្ដង​។​ ​

​៣​)​ ​សារ​ដែល​លោត​នៅ​លើ​អេក្រង់​ ​ធ្វើ​ឱ្យ​អារម្មណ៍​មិន​ស្ងប់​ ​គេង​មិន​លក់​
​អ្នក​ប្រាកដជា​ដឹង​ហើយ​ថា​ ​លេង​ ​Facebook​ ​បាន​ជួប​រឿងរ៉ាវ​គ្រប់យ៉ាង​ទាំង​សប្បាយចិត្ត​ ​ទាំង​ទុក្ខសោក​។​ ​ជាពិសេស​ ​បើ​មាន​លោត​សារ​ ​ឱ្យ​តាមដាន​ដំណឹង​អ្វីមួយ​ទៀតផង​នោះ​ ​អ្នក​នឹង​កាន់តែ​អារម្មណ៍​មិន​ស្ងប់​ ​និង​គេង​មិន​លក់​។​ ​
​ជាចុងក្រោយ​សម្រាប់​វិធី​ប្រើ​ទូរស័ព្ទ​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​គឺ​៖​ ​”​យើង​អាច​ប្រើ​ទូរស័ព្ទ​មុន​ចូលគេង​បាន​ ​ប៉ុន្តែ​បន្ទាប់ពី​នោះ​ត្រូវតែ​បិទ​វា​ចោល​ ​ហើយ​ដាក់​ឱ្យ​ឆ្ងាយ​ពី​កន្លែង​គេង​បន្តិច​(​ចម្ងាយ​ជិត​បំផុត​ ​60សង់ទីម៉ែត្រ​ ​ឬ​ ​6តឹក​ពី​ខ្លួន​)​ ​ពេល​យើង​ធ្វើ​ដូច្នេះ​អារម្មណ៍​យើង​នឹង​មិន​នៅ​ជាប់នឹង​ទូរស័ព្ទ​ទៀត​ទេ​ ​និង​ធ្វើ​ឱ្យ​យើង​អាច​គេងលក់​ស្រួល​បាន​”​៕