Apple​ ​អាច​នឹង​ដូរ​យុទ្ធ​សាស្រ្ត​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​ ​2ដង​ ​ក្នុង​ ​1ឆ្នាំ​ដូច​ក្រុមហ៊ុន​ផ្សេង​វិញ​

​បើ​តាម​ការវិភាគ​របស់​លោក​ ​Samik​ ​Chatterjee​ ​នៅ​ក្រុមហ៊ុន​ ​JP​ ​Morgan​ ​បាន​ទម្លាយ​ថា​ ​Apple​ ​នឹង​ប្រើប្រាស់​យុទ្ធ​សាស្រ្ត​ថ្មី​ជំនួស​វិញ​នៅ​ឆ្នាំ2021​ ​គឺ​ការ​បន្ថែម​ពី​ការ​ចេញផ្សាយ​ស្មា​ត​ហ្វូ​ន​ ​1​ ​ឬ​ ​2ម៉ូដែល​ ​ពោល​គឺ​អាច​ឡើង​ទៅ​ ​4ម៉ូដែល​ ​ក្នុង​ ​1ឆ្នាំ​ ​នេះ​រាប់​តែ​ស្មា​ត​ហ្វូ​ន​ធុន​ខ្ពស់​ប៉ុណ្ណោះ​។​ ​ដំណើរការ​នេះ​ទំនងជា​នឹង​អនុវត្ត​ចាប់ពី​ឆ្នាំ2021តទៅ​ ​ជា​យុទ្ធ​សាស្រ្ត​ដែល​ ​Samsung​ ​កំពុង​ធ្វើ​ ​ដោយមាន​ ​Galaxy​ ​S​ ​នៅដើម​ឆ្នាំក្រោយ​ ​(​អំឡុង​ខែកុម្ភៈ​)​ ​ហើយ​ ​Galaxy​ ​Note​ ​នៅ​ត្រីមាស​ទី​ ​3​ ​ឬទី4​ ​(​អំឡុង​ខែសីហា​)​។​

​តាម​ការ​ព្យាករ​ ​យុទ្ធ​សាស្រ្ត​បែបនេះ​ទំនងជា​បង្កើន​តួលេខ​នៃ​ការ​លក់​បាន​ល្អ​ប្រសើរ​ជាង​មុន​ ​ដោយ​វា​ឆ្លើយតបទៅនឹង​បញ្ហា​នៃ​កំណើន​លក់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ​ព្រោះ​ជា​ការពិត​ ​អតិថិជន​នឹង​សម្រុក​ទិញ​ ​iPhone​ ​ជំនាន់​ថ្មី​តែ​នៅ​ចុង​ឆ្នាំ​ម្តង​ៗ​តែប៉ុណ្ណោះ​។​

​ពីមុន​ ​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ ​iPhone​ ​SE​ ​2​ ​ដែល​ថា​នឹង​ចេញ​លក់​នៅ​ឆ្នាំ2020​ ​ផង​ដែរ​ ​ដូច្នេះហើយ​ ​បើ​ការ​អភិវឌ្ឍ​លើ​ម៉ូដែល​នេះ​នៅតែ​បន្ត​នោះ​ ​ក្នុង​ពេល​អនាគត​នៅចន្លោះ​ពេល​ ​1ឆ្នាំ​ ​ទំនងជា​មាន​ ​iPhone​ ​លើស​ពី​ ​4ម៉ូដែល​នឹង​បង្ហាញខ្លួន​ក៏អាច​ថា​បាន​ដែរ​។​ ​ដោយឡែក​ជា​រៀងរាល់​ឆ្នាំ​ ​Apple​ ​តែងតែ​ដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន​តួឯក​របស់​ខ្លួន​នៅ​អំឡុង​ខែកញ្ញា​ ​ហើយ​កាលពី​ពេល​កន្លងទៅ​ ​សម្រាប់​ឆ្នាំ2019​ ​គឺ​រួមមាន​ ​iPhone​ ​11​ ​និង​ ​iPhone​ ​11​ ​Pro​/​11​ ​Pro​ ​Max​៕​

Advertisement