Google​ ​ទិញ​យក​ក្រុមហ៊ុន​ផលិត​ ​Smart​ ​Watch​ ​ល្បី​មួយ​មក​ពង្រឹង​ខាង​ ​Helth​ ​Tech​ ​ឱ្យ​កាន់តែ​ធំ​

​ក្រុមហ៊ុន​ ​Alphabet​ ​ដែល​បង្កើត​ឡើង​ដោយ​ស្ថាបនិក​ ​និង​ជា​អាណាព្យាបាល​របស់​ ​Google​ ​ត្រូវ​គេ​ដឹង​ថា​ ​នៅ​ពេល​ថ្មី​ៗ​នេះ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​យក​ក្រុមហ៊ុន​ផលិត​នាឡិកា​ឆ្លាតវៃ​ ​Fitbit​ ​ជា​ផ្លូវការ​ក្នុង​តម្លៃ​ដល់ទៅ​ ​2,1ប៊ី​លាន​ដុល្លារ​(​ពាន់​លាន​ដុល្លារ​)​។​

​យោង​តាម​ប្រភព​ពី​ ​Google​ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​នឹង​ផ្តល់​អ្វី​ថ្មី​ៗ​ទៀត​ជូន​អ្នកគាំទ្រ​នៅ​លើ​ឧបករណ៍​បត់​បាន​ដែល​កំពុងពេញនិយម​សម្រាប់​អ្នកចូលចិត្ត​ហាត់ប្រាណ​ ​ដោយ​បូក​បញ្ចូល​ទាំង​ភាព​ងាយស្រួល​លើ​ ​Fitbit​ ​និង​បច្ចេកវិទ្យា​ទំនើប​ពី​ ​Wear​ ​OS​។​ ​ផលិតផល​នាឡិកា​ឆ្លាតវៃ​ ​Fitbit​ ​Fitness​ ​មាន​ភាព​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ស្រឡាយ​នាឡិកា​ឆ្លាតវៃ​ ​បើ​ធៀប​ទៅ​នឹង​ក្រុម​ហ៊ុន​ផ្សេង​ៗ​ដូចជា​ ​Xiaomi​ ​និង​ ​Google​ ​ជាដើម​។​ ​

​យ៉ាងណាមិញ​ ​ក្រោយពី​ការប្រកាស​ជា​ផ្លូវការ​បែបនេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​វា​ជា​គម្រោង​ដែល​ជំរុញ​ការ​លក់​ ​Wear​ ​OS​ ​របស់​ ​Google​ ​ឱ្យ​កាន់តែ​ចូល​ជ្រៅ​ដល់​អ្នកប្រើ​ប្រាស់​ផ្ទាល់​កាន់តែ​ច្រើន​។​ ​ចំពោះ​ផលិតផល​ចុងក្រោយ​នៅ​ក្រោម​ស្លាក​របស់​ ​Fitbit​ ​គឺ​ ​Fitbit​ ​Versa​ ​និង​ ​Fitbit​ ​Versa​ ​2​ ​ដែល​មាន​សមត្ថភាព​តាមដាន​ចង្វាក់​បេះដូង​ ​មាន​តួនាទី​ស្រដៀង​នៅនឹង​ ​Wear​ ​OS​ ​របស់​ ​Google​ ​ដូច្នោះ​ដែរ​៕​ ​

​សូម​ទស្សនា​វីដេអូ​បង្ហាញ​ពី​សមត្ថភាព​ ​Wear​ ​OS​៖​

វីដេអូបង្ហាញសមត្ថភាព Fitbit Versa 2៖

Advertisement