មិន​ធម្មតា​ទេ!  Galaxy Fold ​របស់ Samsung លក់​បាន​ដល់ 1លាន​គ្រឿង​ហើយ

ប្រធាន​ក្រុមហ៊ុន Samsung Electronic លោក​ Young Sohn បាន​ចេញ​មក​បញ្ជាក់​ថា​ ក្រុមហ៊ុន​បានលក់​ស្មាតហ្វូន Galaxy Fold អស់​ចំនួន 1លាន​គ្រឿង​ហើយ។

Galaxy Fold បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី MWC 2019 កាលពី​ខែ​កញ្ញា ឆ្នាំនេះ ដែល​ដើម​ឡើយ​​ក្រុមហ៊ុន​គ្រោងនឹង​បញ្ចេញ​លក់​នៅ​ខែ​មេសា តែដោយ​សារ​ជួប​​បញ្ហា​មួយ ក្រុមហ៊ុន​ត្រូវ​ពន្យារពេល​ចេញ​លក់​ ដែល​ចុង​ក្រោយ ​គឺ​ចេញ​លក់​នៅ​ចុង​ខែ​កញ្ញាកន្លងទៅ។ 

ការ​ចុះ​ផ្សាយ​កន្លង​មក​បាន​ឱ្យ​ដឹង​ថា Samsung គ្រោង​នឹង​លក់​​ឧបករណ៍​អេឡិចត្រូនិក​អាច​បត់​បានមួយនេះ ​ឱ្យ​បាន​ 6លាន​គ្រឿងនៅ​ក្នុង​ឆ្នាំ2020។ ការចុះផ្សាយនោះក៏បានបញ្ជាក់​ដែរ​ថា 1លាន​គ្រឿងដែលលក់ដាច់​នេះ ​មិន​ច្រើន​​ទេ បើ​ប្រៀប​ធៀប​នឹង​ចំនួន​លក់​ប្រចាំ​ត្រីមាស​របស់​ Samsung និង Apple ប៉ុន្តែ Galaxy Fold ជា​ស្មាតហ្វូន​តម្លៃ​ថ្លៃ​បំផុត​មួយ ដែល​តម្លៃ​ជា​មធ្យម​របស់​វា​គឺ 2ពាន់​ដុល្លារ​ឯណោះ៕

 

Advertisement