NASA​ ​បង្ហើប​ឱ្យ​ដឹង​ថា​ ​បាញ់បង្ហោះ​រ៉ុក្កែត​ទៅ​ឋាន​ព្រះចន្ទ​ម្ដង​ ​ត្រូវ​ចំណាយ​ប្រាក់​ ​800​ ​លាន​ដុល្លារ​

កាលពី​ចុង​សប្តាហ៍​មុន​នេះ​ ​អង្គការ​ ​NASA​ ​បាន​ធ្វើការ​បង្ហាញ​នូវ​គ្រាប់​រ៉ុក្កែត​ដ៏​មាន​ថាមពល​ខ្លាំង​មួយ​ ​(​SLS​)​ ​ដែល​ត្រៀម​បញ្ជូន​មនុស្ស​ទៅកាន់​ពិភព​ព្រះចន្ទ​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ ​ត្រូវ​បាន​ផ្គុំ​រួចរាល់​ហើយ​ ​សម្រាប់​ការ​ធ្វើតេស្ត​សាកល្បង​។

​លោក​ ​Jim​ ​Bridenstine​ ​ប្រធាន​អង្គការ​ ​NASA​ ​បាន​លាតត្រដាង​ថា​ ​ប្រព័ន្ធ​រ៉ុ​ក្កែ​ថ្មីនេះ​ ​ពេល​បាញ់បង្ហោះ​ម្តង​ត្រូវ​ចំណាយ​ប្រាក់​ដល់ទៅ​ ​800លាន​ដុល្លារ​ឯណោះ​ហើយ​បើ​បញ្ជាទិញ​វិញ​គឺ​ ​1គ្រឿង​មានតម្លៃ​ ​1.6ពាន់​លាន​ដុល្លារ​។​ ​គ្រាប់​រ៉ុក្កែត​នោះ​នឹង​ត្រូវ​បាញ់បង្ហោះ​ដោយ​នឹង​នាំ​យក​យានអវកាស​ ​Orion​ ​(​យាន​ដឹក​មនុស្ស​)​ ​និង​យាន​ដឹកទំនិញ​ទៅកាន់​ពិភព​ព្រះចន្ទ​ ​នៅ​ឆ្នាំ2024​។​ ​គម្រោង​ ​SLS​ ​ត្រូវ​បាន​ពន្យារពេល​ ​និង​ទុកចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ដោយសារតែ​បញ្ហា​ថវិកា​ ​ពោល​គឺ​ត្រូវ​ចំណាយ​ប្រមាណ​ ​17ពាន់​លាន​ដុល្លារ​ក្នុង​ការ​អភិវឌ្ឍ​។​

​លោក​ ​Jim​ ​Bridenstine​ ​បន្ថែម​ទៀត​ថា​ ​«​វា​ចំណាយពេល​យូរ​ក្នុង​ការ​អភិវឌ្ឍ​ ​ហើយ​ជា​ការពិត​ ​អ្នក​បង់ពន្ធ​អាមេរិក​បាន​វិនិយោគ​យ៉ាងច្រើន​ទៅលើ​វា​ ​ប៉ុន្តែ​នេះ​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​សម្រាប់​អាមេរិក​ក្លាយជា​អ្នកនាំ​មុខ​ខាង​អវកាស​ ​ហើយ​នោះ​គឺជា​អ្វី​ដែល​យើង​មានបំណង​ធ្វើ​»​៕​


Advertisement