ទូរស័ព្ទ​ ​5G​ ​របស់​ក្រុមហ៊ុន​ចិន​មួយ​ ​ដាក់​លក់​ក្នុង​តម្លៃ​តែ​ ​450ដុល្លារ​

​ក្រុមហ៊ុន​ ​ZTE​ ​របស់​ប្រទេស​ចិន​ ​បាន​បង្ហាញ​ព័ត៌មាន​ថ្មី​ៗ​ជា​ផ្លូវការ​មួយ​ ​ជុំវិញ​ស្មា​ត​ហ្វូ​ន​ ​Axon​ ​10s​ ​Pro​ ​មាន​ប្រើប្រាស់​ប្រព័ន្ធ​ ​5G​ ​និង​បន្ទះ​ឈីប​ជំនាន់​ចុងក្រោយ​ ​Qualcommn​ ​Snapdragon​ ​865​។​ ​

​ការ​ដាក់​លក់​នឹង​ធ្វើឡើង​នៅ​អំឡុង​ដើមឆ្នាំ2020​ ​ខាងមុខ​ជាមួយ​តម្លៃ​ប្រហែល​ ​3,000​ ​យន់​ ​ឬ​ខ្ទង់​ ​450ដុល្លារ​។​

​ស្មា​ត​ហ្វូ​ន​ ​Axon​ ​10s​ ​Pro​ ​មានដំណើរ​ការ​ប្រព័ន្ធ​ ​5G​ ​អ្នកប្រើ​ប្រាស់​អាច​ធ្វើការ​កំណត់​ឱ្យ​បិទ​-​បើក​បាន​ ​ផ្អែក​ទៅតាម​តំបន់​ដែល​គាំទ្រ​ប្រព័ន្ធ​ ​5G​ ​ថ្មីនេះ​ ​ឬ​ចុះ​មក​ ​4G​ ​LTE​ ​វិញ​បាន​ដោ​យស្វ័យប្រ​វតិ្​ត​។​ ​

​ចំណុចខ្លាំង​មួយទៀត​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​នេះ​ ​គឺ​ទាក់ទិន​នឹង​កម្រាស់​ខ្លួន​ ​គឺ​មាន​ត្រឹម​ ​7.9មីល្លីម៉ែត្រ​ប៉ុណ្ណោះ​ ​ជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​ស្តើង​បំផុត​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​ ​ខណៈ​ទម្ងន់​ខ្លួន​ស្រាល​បំផុត​ត្រឹម​ ​175ក្រាម​៕​

​ZTE​ ​ជំនាន់​ចុងក្រោយ​នេះ​ ​មាន​ ​RAM​ ​ប្រភេទ​ ​LPDDR5​ ​ជាមួយ​មុខងារ​ ​Z​-​Booster​ ​2.0​ ​ដែល​ជួយ​ពន្លឿន​ល្បឿន​ស្មា​ត​ហ្វូ​ន​តាមរយៈ​ ​App​-​Booster​ ​និង​ ​System​-​Booster​ ​បន្ថែម​នឹង​ផ្ទៃ​កម្មវិធី​ ​MiFavor​ ​10​ ​OS​ ​ស្រប​ជាមួយ​ប្រព័ន្ធ​ ​Android​ ​10​៕​


Advertisement