Oppo​ ​Reno3​ ​និង​ ​Reno3​ ​Pro​ ​ត្រឹមតែ​ ​2ថ្ងៃ​ ​គេ​កុម្ម៉ង់​ទិញ​អស់​ ​1.5​ ​លាន​គ្រឿង​នៅ​ចិន​

តួលេខ​អ្នក​ចុះឈ្មោះ​បញ្ជាទិញ​បាន​កើន​ដល់កម្រិត​ខ្ពស់​មួយ​គួរ​ឱ្យ​កត់សម្គាល់​ ​ក្រោយ​រយៈពេល​ ​2ថ្ងៃ​ ​បន្ទាប់ពី​ក្រុមហ៊ុន​ ​Oppo​ ​បាន​ប្រកាស​ចេញ​លក់​នូវ​ស្មា​ត​ហ្វូ​ន​ ​Reno3​ ​និង​ ​Reno3​ ​Pro​ ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​ ​

​Reno3​ ​Pro​ ​ជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​តម្លៃ​ធូរ​ថ្លៃ​របស់​ ​Oppo​ ​ដំបូងបង្អស់​ទទួល​បានការ​បញ្ជាទិញ​ទុកជាមុន​ចំនួន​ ​1.5​ ​លាន​នាក់​រួចហើយ​ ​ដោយ​ក្នុង​នោះ​ ​580,000នាក់​ធ្វើ​ប្រតិបត្តិ​ការ​បញ្ជាទិញ​លើ​គេហទំព័រ​ ​JD.com​។​ ​

​Reno3​ ​ជា​ស្មា​ត​ហ្វូ​នប្រើ​ប្រាស់​បន្ទះ​ឈីប​ ​MediaTek​ ​Dimensity​ ​1000L​ ​SoC​ ​តម្លៃ​ចាប់ពី​ ​485ដុល្លារ​ឡើង​ទៅ​ ​ស្រប​ពេល​ដែល​ប្រភេទ​ ​Reno3​ ​Pro​ ​ប្រើ​ឈីប​ ​Snapdragon​ ​765G​ ​SoC​ ​តម្លៃ​ចាប់ពី​ ​570​ ​ដុល្លារ​៕​


Advertisement