កុំឱ្យ​ព័ត៌មាន​ពី​ ​iPhone​ ​2020​ ​បែកធ្លាយ​ខ្លាំងពេក​ ​Apple​ ​បង្កើត​ក្រុម​ពិសេស​មួយ​.​.​.​ ​

​យោង​តាម​របាយការណ៍​ពី​ ​The​ ​Information​ ​Media​ ​បាន​ចុះផ្សាយ​ថា​ ​Apple​ ​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដែល​ខ្លួន​កំពុង​ប្រឈម​ ​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​ព័ត៌មាន​ពី​ ​iPhone​ ​ជំនាន់​ក្រោយ​ ​ពោល​គឺ​នឹង​ទប់ស្កាត់​ឱ្យ​បាន​សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ឆ្នាំ2020​ ​របស់​ខ្លួន​។​ ​

​ក្រុមហ៊ុន​ ​Apple​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​មិន​អាច​ទប់ស្កាត់​បញ្ហា​មួយ​នេះ​បាន​ ​តាំងពី​អំឡុង​ចេញ​លក់​ ​iPhone​ ​5c​ ​នៅ​ឆ្នាំ2013​ ​មក​ម្ល៉េះ​។​

​មុន​ការប្រកាស​ចេញ​លក់​ ​iPhone​ ​12​ ​ក្រុមហ៊ុន​នឹង​បង្កើត​នូវ​ក្រុម​ត្រួតពិនិត្យ​ពិសេស​មួយ​មានឈ្មោះ​ថា​ ​’​New​ ​Product​ ​Security​ ​Team​’​ ​ឬហៅ​កាត់​ ​NPS​ ​ដែល​ទទួលបន្ទុក​លើ​ការ​តាមដាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​ជា​ដៃគូ​របស់​ ​Apple​ ​និង​បញ្ចៀស​ការ​បែកធ្លាយ​ព័ត៌មាន​ទៅកាន់​ភាគី​ទី3​។​

​នៅ​ឆ្នាំ2014​ ​ការ​បែកធ្លាយ​ព័ត៌មាន​សម្ងាត់​ ​បាន​កើតមាន​ ​387ករណី​ ​និង​ចុះ​មក​ត្រឹម​ ​57ករណី​នៅ​ឆ្នាំ​ ​2015​ ​ហើយ​ ​4ករណី​នៅ​ឆ្នាំ​ ​2016​។​ ​សម្រាប់​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សហការ​របស់​ ​Apple​ ​ក៏​នឹង​ទទួលបន្ទុក​លើ​បញ្ហា​នេះ​ផង​ដែរ​ ​ដោយតាម​ប្រភព​ខាងលើ​បាន​សង្កត់ធ្ងន់​ថា​ ​ប្រសិនណាបើ​ភាគី​ណាមួយ​ធ្វើ​ឱ្យ​ធ្លាយ​ព័ត៌មាន​សម្ងាត់​ចេញទៅ​ក្រៅ​ ​នោះ​នឹង​ត្រូវ​សង​ការខូចខាត​ជា​ទឹកប្រាក់​ប្រមាណ​ ​25​ ​លាន​ដុល្លារ​ ​ជាមួយ​ការ​ចំណាយ​ពាក់ព័ន្ធ​ការស៊ើបអង្កេត​ទាំងអស់​៕​ ​


Advertisement