កម្មវិធី​ ​4​ ​Facebook​ ​ចាយ​លុយ​រយ​លាន​ដុល្លារ​ទិញ​ ​ពេលនេះ​ក្លាយជា​កម្មវិធី​ល្បី​បំផុត​ ​10​ ​ឆ្នាំ​ហើយ​

​ក្រុមហ៊ុន​វិភាគ​ ​App​ ​Annie​ ​បាន​បង្ហាញ​ទិន្នន័យ​អំពី​កម្មវិធី​ ​និង​ហ្គេម​ដែល​មាន​គេ​ទាញ​យក​ច្រើន​បំផុត​ក្នុងរយៈពេល​ ​10ឆ្នាំ​ចុងក្រោយ​ ​(​2010​ ​ដល់​ ​2019​)​ ​គិត​សរុប​ទាំង​នៅ​លើ​ ​App​ ​Store​ ​និង​ ​Play​ ​Store​។​ ​

​កម្មវិធី​ដែល​មាន​គេ​ដោន​ឡូ​ត​ច្រើន​គេ​ទាំង​ ​10​ ​មាន​ចំនួន​ ​4​ ​គឺ​កាន់កាប់​ដោយ​ ​Facebook​ ​សុទ្ធសឹងតែ​ឈរ​លើ​តំណែង​កំពូល​ទៀតផង​នោះ​គឺ​ ​Facebook​,​ ​Messenger​,​ ​WhatsApp​ ​និង​ ​Instagram​។​

​ចាប់តាំងពី​បណ្ដាញ​ ​Facebook​ ​បាន​លេច​រូបរាង​រហូត​មកទល់​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​នេះ​បាន​ទិញ​យក​ក្រុមហ៊ុន​ដទៃ​ជាច្រើន​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​។​ ​ក្នុងចំណោម​នោះ​ក៏​មាន​ក្រុមហ៊ុន​បណ្ដាញ​ទំនាក់ទំនង​ចំនួន3​ ​ដែល​ ​Facebook​ ​បាន​ចំណាយ​លុយ​ពី​ខ្ទង់លាន​ដល់​ខ្ទង់ពាន់​លាន​ដុល្លារ​ដើម្បី​ទិញ​យក​។​

​1​)​ ​WhatsApp​ ​ជា​សេវាកម្ម​សម្រាប់​ទំនាក់ទំនង​គ្នា​មួយ​នេះ​បាន​បើក​ដំណើរការ​នៅ​ខែមករា​ ​ឆ្នាំ2010​ ​ក្រោយពី​សង្កេតឃើញ​ឥទ្ធិពល​របស់​សេវាកម្ម​មួយ​នេះ​ ​ក្រុមហ៊ុន​ ​Facebook​ ​ក៏បាន​ទិញ​យក​ក្នុង​ទំហំ​ទឹកប្រាក់​ ​19.3ពាន់​លាន​ដុល្លារ​ ​កាលពី​ឆ្នាំ2014​ ​ខែកុម្ភៈ​។​

​2​)​ ​Instagram​ ​ជា​សេវាកម្ម​សម្រាប់​ចែករំលែក​រូបភាព​ ​ឬ​វីដេអូ​លើ​អ៊ី​ន​ធើ​ណិ​ត​តាមរយៈ​ទូរស័ព្ទ​ ​ហើយ​វា​ក៏​ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផង​ដែរ​។​ ​កាលពី​ខែមេសា​ ​ឆ្នាំ2012​ ​ក្រុមហ៊ុន​ ​Facebook​ ​បាន​ទិញ​យក​ ​Instagram​ ​ក្នុង​តម្លៃ​ ​1ពាន់​លាន​ដុល្លារ​។​

​3​)​ ​FriendFeed​ ​ជា​សេវាកម្ម​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក​ដែល​ចាប់​ដំណើរការ​កាលពី​ខែតុលា​ ​ឆ្នាំ2007​ ​ហើយ​ត្រូវ​បាន​ទិញ​យក​ដោយ​ ​Facebook​ ​នៅ​ខែសីហា​ ​ឆ្នាំ2009​ ​ក្នុង​ទំហំ​ទឹកប្រាក់​ ​47.5លាន​ដុល្លារ​៕​


Advertisement