Samsung​ ​មាន​ស្មា​ត​ហ្វូ​ន​ចំនួន​ ​3​ ​ជាប់​ក្នុង​បញ្ជី​ស្មា​ត​ហ្វូ​ន​លក់ដាច់​ខ្លាំង​ចុងឆ្នាំ​ ​2019​

​នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ ​Counterpoint​ ​Research​ ​បាន​បង្ហាញ​ក្រាហ្វិក​នៃ​ការ​លក់​ទូទាំង​ពិភពលោក​នៅ​ត្រីមាស​ទី3​ ​ឆ្នាំ2019​ ​(​Q3​)​ ​ដូច​ខាងក្រោម​៖​

​iPhone​ ​XR​ ​តំណែង​លេខ1​ ​លក់​បាន​ ​26.9លាន​គ្រឿង​ ​វា​មានតម្លៃ​ ​749ដុល្លារ​ ​ប៉ុន្តែ​ជា​ ​iPhone​ ​ថោកជាង​គេ​ក្នុងចំណោម​ ​iPhone​ ​ស៊េរី​ថ្មី​ចេញ​ឆ្នាំ2018​ ​កើន​ ​3​%​។​ ​ចំណែក​ ​iPhone​ ​8​ ​ដែល​ចេញ​ឆ្នាំ2016​ ​ឈរ​នៅ​តំណែង​លេខ4​ ​លក់​បាន​ ​10.3លាន​គ្រឿង​។​ ​ខណៈ​ ​iPhone​ ​XS​ ​Max​ ​ជា​ម៉ូដែល​ ​Flagship​ ​តែមួយគត់​មានមុខ​ក្នុង​បញ្ជី​ស្មា​ត​ហ្វូ​ន​លក់ដាច់​បាន​ច្រើនជាង​គេ​ទាំង10​ ​លើស​កល​លោក​ជាមួយ​ចំនួន​លក់​ ​9.9​ ​លាន​គ្រឿង​។​


​ក្រៅពីនោះ​ ​Galaxy​ ​A10​ ​និង​ ​Galaxy​ ​A20​ ​និង​ ​A50​ ​ចេញ​ឆ្នាំ2019​ ​ក៏បាន​ជាប់​ក្នុ​បញ្ជី​ ​Top10​ ​ដែរ​ ​។​ ​ចំណែក​ស្មា​ត​ហ្វូ​ន​ផ្សេងទៀត​គឺ​ ​Oppo​ ​A9​,​ ​Oppo​ ​A51s​,​ ​Oppo​ ​A5​,​ ​Xiaomi​ ​Redmi​ ​A20​,​ ​Redmi​ ​7A​ ​និង​ ​Huawei​ ​P30​ ​៕​ ​

Advertisement