នាវាផ្ទុកយន្តហោះ​បង្កប់​បច្ចេកវិទ្យា​ទំនើប​ ​ផលិត​ក្នុង​ស្រុក​របស់​ចិន​ ​អាច​ឱ្យ​យន្តហោះ​ ​ហោះហើរ​បាន​ហើយ​!​

យន្តហោះ​ ​J​-​15​ ​ជា​យន្តហោះ​ចម្បាំង​ទី1​ ​ដែល​បាន​ហោះ​ចេញពី​នាវាផ្ទុកយន្តហោះ​ផលិត​ក្នុង​ស្រុក​របស់​ចិន​ឈ្មោះ​ ​«​The​ ​Shandong​»​។​ ​នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ចិន​ ​CCTV7​។​

​នាវាផ្ទុកយន្តហោះ​នេះ​ ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ជួរ​កងទ័ព​កាលពី​ថ្ងៃទី17​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​កន្លងទៅ​ ​បន្ទាប់ពី​ចាប់ផ្តើម​កសាង​ក្នុង​ឆ្នាំ2013​។​ ​នាវា​នេះ​អាច​ផ្ទុក​យន្តហោះ​បាន​ដល់ទៅ​ ​36គ្រឿង​។​ ​The​ ​Shandong​ ​ជានា​វា​ផ្ទុក​យន្តហោះ​ទី2​ ​របស់​ចិន​ ​បន្ទាប់ពី​នាវា​ ​Liaoning​ ​ប៉ុន្តែ​ ​Liaoning​ ​គ្រាន់តែ​ជានា​វា​ដែល​ផលិត​នៅ​ប្រទេស​រុស្ស៊ី​ ​ហើយ​ត្រូវ​បាន​ប្រទេស​ចិន​ទិញ​យក​មក​ជួសជុល​ ​និង​កែច្នៃ​ប្រើជា​ថ្មី​តែប៉ុណ្ណោះ​៕​ ​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​

Advertisement