Rihanna ក្លាយជាអ្នកតំណាងផលិតផលគ្រឿងសម្អាងប្រ៊េនដ៍ល្បីឈ្មោះ

នេះជាការវិលត្រឡប់មកវិញរបស់តារាចម្រៀងស្រី Rihanna ដែលបានសម្ងំលាក់ខ្លួនអស់រយៈពេល 2 ឆ្នាំក្នុងការធ្វើជាអ្នកតំណាងផលិតផលល្បីៗនៅលើពិភពលោកទាំងមូល។

ដោយឡែកតាមរយៈសារព័ត៌មានថៃ Daily Rabbit បានចេញផ្សាយឱ្យដឹងថា ក្រុមហ៊ុនផលិតផលគ្រឿងសម្អាងលំដាប់ថ្នាក់ពិភពលោកដែលធំជាងគេ និងមានអតិថិជនច្រើនពាសពេញប្រទេសឈ្មោះ Fenty Beauty បានជ្រើសរើសយកតារាចម្រៀងស្រី Rihanna ធ្វើជាទូតសុឆន្ទៈ ឬអ្នកតំណាងផលិតផល Fenty Beauty ដែលជាគូល័រផាត់ស្បែកមុខ និងត្របកភ្នែកដែលមានរហូតដល់ 40ពណ៌ឯណោះ។

បើតាមសារព័ត៌មានរបស់ចក្រភពអង់គ្លេស Dailymail បានឱ្យដឹងថា នៅថ្ងៃសម្ពោធបង្ហាញវត្តមានគ្រឿងសម្អាងល្បីឈ្មោះនេះ  រាជិនីស្បែកខ្មៅខាងលើនេះទទួលបាននូវការកោតសរសើពីសម្រស់របស់នាងយ៉ាងខ្លាំង ហើយនាងបានប្រាប់អ្នកសារព័ត៌មានថា នៅពេលរាត្រី មុនចូលដំណេក នាងបានប្រើគ្រឿងផាត់មុខរបស់ Fenty Beauty  រាល់ថ្ងៃ​ ដើម្បីឱ្យស្បែកមុខរបស់នាងនៅតែស្រស់ស្អាតជានិច្ច។

តារាស្រីខាងលើនេះក៏បានបញ្ជាក់ផងដែរថា “នេះជាក្ដីសុបិនដែលបានក្លាយជាការពិត នាងខ្ញុំបានធ្វើបែបនេះអស់រយៈពេល 2 ឆ្នាំមកហើយ នាងខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់”។

គួរបញ្ជាក់ដែរថា នេះជាការងារដែលនាងទទួលបាននៅក្នុងទីក្រុងញូវយ៉ក បន្ទាប់មកទៀតនាងនឹងធ្វើដំណើរកាន់សាខានៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីបើកដំណើរការផលិតផលថ្មីមួយនេះទៀត៕

 

 

 

Advertisement