ដំណឹងល្អ កែវ វាសនា ជិតបានឃើញមុខកូនស្រីទី 2 ហើយ

បើតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក កែវ វាសនា មុននេះបន្ដិច បានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញឱ្យឃើញថា ភរិយារបស់លោកគឺ អ្នកនាង ឈីឈី  កំពុងតែគេងសម្រាកនៅក្នុងមន្ទីរពេទ្យ ដើម្បីត្រៀមប្រសូតកូនស្រីទី 2 ដែលរូបភាពមួយសន្លឹកនោះបានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងកំពុងទន្ទឹងចាំមើលមុខកូនស្រីរបស់តារាចម្រៀងរូបនេះផងដែរ។

បើតាមសំណេរនៅលើហ្វេសប៊ុក លោក កែវ វាសនា បាន​សរសេររៀបរាប់ថា «ជិតដល់ម៉ោងបានជួបមុខ ឈី អ៊ីង ហើយ សូមឱ្យសំណាងល្អទាំងប្រពន្ធ និងកូន»។ មកទល់ពេលនេះ ក្ដីបារម្ភរបស់តារាប្រុសរូបនេះ ក៏ដូចជាមហាជនអ្នកគាំទ្រដែរបានបួងសួងសូមឱ្យព្រះជាម្ចាស់តាមថែរក្សាភរិយាលោករហូតដល់ពេលសម្រាលហើយ។

ក៏ដូចគ្នានេះដែរ មាន​ការជូន​ពរ​ឱ្យអ្នកនាង ឈីឈី  ព្រមទាំងបុត្រីមាន​សុខភាព​ល្អពីបណ្ដាអ្នកគាំទ្រជាច្រើន  និងមានការ​សរសើរផងដែរ​ថា ​ទោះជា​មានការ​ងារ​រវល់យ៉ាងណាក៏ដោយ ​តែ​លោក កែវ វាសនា ក៏នៅតែ​ចំណាយពេល​នៅក្បែរមើលថែទាំភរិយាមិនឱ្យដាច់ពីក្រសែភ្នែកឡើយ នេះបានពិតជា​ស្វាមី​ល្អ​មែន៕

Advertisement